Sam Allardyce ត្រូវសហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ FA
បញ្ឈប់ពីតួនាទី ជាគ្រូបង្វឹកក្រុមជម្រើសជាតិ ក្រោយដឹកនាំបាន
ជាង២ខែ។
អតីតអ្នកចាត់ការទូទៅ Sunderland
កាន់ដំណែងខាងលើបានត្រឹម៦៧ថ្ងៃ
និងដឹកនាំក្រុមលេងបានប្រកួតផ្លូវការម្ដងប៉ុណ្ណោះ។
មូលហេតុនៃការចែកផ្លូវគ្នារវាង FA និង Allardyce
ដោយសារបុរសវ័យ៦១ឆ្នាំ
បានប្រព្រឹត្តខុសនឹងច្បាប់កិច្ចសន្យាពោលគឺ
ប្រើតួនាទីរបស់ខ្លួនចរចាលើកិច្ចព្រមព្រៀមមួយ ដែលមានតម្លៃ
៤សែនផោន និងផ្ដល់ដំបូន្មានជុំវិញការដោះដូរកីឡាករ។
អំឡុងពេលមិនទាន់មានអ្នកជំនួស លោក Gareth Southgate
គ្រូបង្វឹកក្រុម U21
អង់គ្លេសនឹងដឹកនាំក្រុមជម្រើសជាតិឈុតធំនៅ៤ប្រកួតបន្ទាប់
ជាបណ្ដោះអាសន្ន៕