លីគកំពូលៗអឺរ៉ុបរដូវកាលថ្មី២០១៦-២០១៧
ចាប់ផ្ដើមបានជិត២ខែហើយ ប៉ុន្តែក្នុងនោះឃើញថា
កីឡាករល្អៗមួយចំនួនកាលរដូវកាលមុន
អ្នកខ្លះបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។
ចង់ដឹងមានកីឡាករណាខ្លះ Sabay សូមបង្ហាញជូន៥នាក់ដូចខាងក្រោម៖
១. Riyad Mahrez – Leicester City
កីឡាករវ័យ២៥ឆ្នាំរូបនេះ រដូវកាលមុនលេងបាន៣៧ប្រកួតនៅ
Premier League ស៊ុតបាន១៧គ្រាប់ ជួយឲ្យក្រុម Leicester City
លើកពាន ហើយកីឡាកររូបនេះឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ
(PFA Players’ Player of the Year) ទៀតផង ប៉ុន្តែនៅរដូវកាលថ្មីនេះ
រូបគេលេងបាន៦ប្រកួត ស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះ ខណៈក្រុម
Leicester ចាញ់៣ប្រកួតហើយ និងធ្លាក់ដល់ចំណាត់ថ្នាក់លេខ១២។
២. Paulo Dybala – Juventus
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះ
រដូវកាលមុនលេង៣៤ប្រកួតនៅ Serie A ស៊ុតបាន១៩គ្រាប់ ជួយ
Juventus លើកពាន។ ប៉ុន្តែរដូវកាលថ្មីនេះ រូបគេលេង៤ប្រកួតហើយ
ពុំទាន់ស៊ុតបាន១គ្រាប់នៅឡើយទេ។
៣. N’Golo Kante – Chelsea
កីឡាករជម្រើសជាតិបារាំងរូបនេះ ជា Key Player
មួយរូបដែលជួយឲ្យ Leicester លើកពាន Premier League រដូវកាលមុន
ប៉ុន្តែក្រោយផ្ទេរទៅ Chelsea រដូវកាលថ្មីនេះ
ខ្សែបម្រើការពាររូបនេះ ហាក់ធ្លាក់ទម្រង់លេង ខណៈ Chelsea
បានចាញ់ Liverpool និងចាញ់ Arsenal ជាបន្តបន្ទាប់។
៤. Wayne Rooney – Manchester United
ខ្សែបម្រើប្រយុទ្ធក្រុមបិសាចក្រហមរូបនេះ
រដូវកាលមុនលេងបាន២៨ប្រកួតនៅ Premier League ស៊ុតបាន៨គ្រាប់។
ប៉ុន្តែរដូវកាលថ្មីនេះ ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ
លេងពុំបានល្អទេ ដោយ៦ប្រកួត ស៊ុតបាន១គ្រាប់
ដែលធ្វើឲ្យអ្នកចាត់ការថ្មី Jose Mourinho ដកតំណែងជម្រើសដំបូង
កាលប៉ះ Leicester City សប្ដាហ៍មុនផងដែរ។
៥. Cristiano Ronaldo – Real Madrid
Super Star របស់ក្រុមស្ដេចសរូបនេះ
រដូវកាលមុនលេងបាន៣៦ប្រកួតនៅ La Liga និងស៊ុតបាន៣៥គ្រាប់។
ប៉ុន្តែនៅរដូវកាលថ្មីនេះ
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ លេង៣ប្រកួតដំបូង
ស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះ ក្រោយត្រឡប់ពីរបួសជង្គង់នៅ Euro
2016៕
ប្រែសម្រួល៖ ball855.blogspot.com
ប្រភព៖ sportskeeda