Jose Mourinho អ្នកចាត់ការក្រុម Manchester United
ក្រោយចប់ការប្រកួត អតីតអ្នកចាត់ការក្រុម Chelsea រូបនេះ បាននិយាយរិះគន់សំដៅលើ Shaw ថា៖ “កីឡាកររបស់ខ្ញុំមិនឡើង មិនចូលលឿនៗ តែទុកចន្លោះឲ្យពួកគេច្រើន។ ថ្ងៃនេះសម្រាប់គ្រាប់ទី២ Nordin Amrabat (ខ្សែការពារស្ដាំ Watford) នៅស្ដាំ ខ្សែការពារឆ្វេងរបស់យើង គឺនៅចម្ងាយពីគាត់២៥ម៉ែត្រ មិនមែន៥ម៉ែត្រទេ។ ប៉ុន្តែទោះនៅឆ្ងាយ២៥ម៉ែត្រ អ្នកត្រូវតែរត់ចូលលឿនៗ។ ប៉ុន្តែអត់ទេ យើងនៅតែរង់ចាំ”។
Luke Shaw ខ្សែការពារឆ្វេងក្រុម Man Utd (ក្រហម)
Man Utd បានចាញ់៣ប្រកួតជាប់ៗគ្នា ត្រឹមរយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ ខណៈដែលអ្នកចាត់ការរហស្សនាម “Special One” ដឹកនាំក្រុមចាញ់៣ប្រកួតជាប់ៗគ្នាជាលើកដំបូង គិតតាំងពីលោកដឹកនាំក្រុម FC Porto កាលឆ្នាំ២០០២មក៕