Rooney
ថ្វីបើបានចូលរួមហ្វឹកហាត់កាលពីថ្ងៃម្សិលមិញក៏ដោយ ប៉ុន្តែប្រធានក្រុមវ័យ៣០ឆ្នាំត្រូវលោក Mourinho ដកចេញ រួមទាំងកីឡាករមួយចំនួនទៀតមាន Luke Shaw, Antonio Valencia និង Jesse Lingard។
មូលហេតុនាំឲ្យមានការសម្រេចចិត្តដូច្នេះត្រូវអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បកស្រាយថា ព្រោះលោកចង់ឲ្យ Rooney សម្រាកត្រៀមប៉ះ Watford នៅថ្ងៃអាទិត្យ។ “Rooney លេងគ្រប់ប្រកួតតាំងពីបើករដូវកាលមក។ គេបានលេង៩០នាទីសប្ដាហ៍មុន និង៩០នាទីឲ្យជម្រើសជាតិ ដូច្នេះខ្ញុំចង់ឲ្យ Rooney សម្រាកឲ្យបានច្រើន៕”