Jose Mourinho អ្នកចាត់ការក្រុមបិសាចក្រហម Manchester United
Man Utd បានភ្លាត់ចាញ់ Feyenoord ១-០ កាលពីថ្ងៃទី១៥ ខែកញ្ញា ដែលធ្វើឲ្យពួកគេមាន០ពិន្ទុ ស្ថិតនៅបាតតារាងពូល A បច្ចុប្បន្ន ខណៈដែលក្រុម Zorya ស្មើជាមួយ Fenerbahce ១-១។ ប៉ុន្តែសម្រាប់ប្រកួតនៅ Old Trafford ប៉ះក្រុមមកពីអ៊ុយក្រែន (Zorya) យប់នេះ អ្នកចាត់ការរហស្សនាម “Special One” បញ្ជាក់យ៉ាងច្បាស់ថា មិនអាចស្មើ ឬចាញ់ទេ ពោលគឺត្រូវតែឈ្នះ។
Mourinho បានថ្លែងក្នុងសន្និសីទកាសែតម្សិលមិញថា៖ “វាជាការប្រកួតសំខាន់ណាស់។ និយាយឲ្យស្មោះត្រង់ ខ្ញុំគិតថាយើងត្រូវតែឈ្នះ។ បើយើងមិនឈ្នះប្រកួតនេះ យើងនៅសល់៤ប្រកួតទៀត ដែលចាំបាច់ត្រូវតែឈ្នះទាំងអស់ ហើយវានឹងក្លាយជាការលំបាក។ ដូច្នេះយើងត្រូវតែឈ្នះប្រកួតនេះ”។
អតីតអ្នកចាត់ការក្រុម Chelsea រូបនេះ ក៏បានបញ្ជាក់ផងដែរថា យប់នេះលោកនឹងដាក់កីឡាករជម្រើសដំបូងខ្លាំងៗ ខណៈដែលខ្សែប្រយុទ្ធ Zlatan Ibrahimovic ដែលធ្លាប់មានព័ត៌មានថា ទៅលំហែកាយនៅអ៊ីតាលីនោះ នឹងចូលលេងបានធម្មតា រួមទាំង Anthony Martial ក៏នឹងអាចជាប់ជម្រើស១១នាក់ដំបូងផងដែរ៕
១១នាក់ដំបូងរបស់ Man Utd យប់នេះអាចមាន៖