Kevin de Bruyne
“Messi ស្ថិតនៅកំពូលតារាងកីឡាករល្អបំផុតរបស់ខ្ញុំ ដែលគ្មាននរណាអាចទៅដល់ ហើយអ្នកបន្ទាប់មកគឺ Bruyne” Pep លើកឡើងដូច្នេះ។ ការវាយតម្លៃខ្ពស់លើ Bruyne ធ្វើឡើងក្រោយពេល ខ្សែបម្រើប្រយុទ្ធសញ្ជាតិបែលហ្សិក ស៊ុតបើកឆាកគ្រាប់ដំបូងឲ្យ Man City ក្នុងជ័យជម្នះ ៤-០ លើ Bournemouth កាលពីថ្ងៃសៅរ៍។
Kevin de Bruyne ពេលនេះស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និង Assist (បញ្ជូនឲ្យក្រុមស៊ុត) បាន១៦ដងហើយក្នុងចំណោមការបង្ហាញខ្លួន ៤៨ប្រកួតឲ្យ Man City។ គេជាកម្លាំងសំខាន់មួយរូបរបស់ Pep ក្នុងជ័យជម្នះ៨ប្រកួតជាប់គ្នា គិតលើគ្រប់កម្មវិធីប្រកួត នៅរដូវកាលថ្មី៕