Diego Simeone នឹងចាកចេញពី Atletico Madrid នៅចុងរដូវកាលក្រោយ
ហើយសម្លឹងការទៅដឹកនាំក្លឹបនៅ ប្រទេសអ៊ីតាលី
ទីដែលលោកធ្លាប់ប្រកបអាជីពបាល់ទាត់ជាមួយ Inter និង Lazio។
Diego Simeone
អ្នកចាត់ការឆ្នើមដែលជាគោលដៅរបស់ក្លឹបធំៗនៅអឺរ៉ុបមានកុង
ត្រាជាមួយ Atletico រហូតដល់ឆ្នាំ ២០២០
តែបានបន្ថយមកត្រឹមចុងរដូវកាលក្រោយវិញ មានន័យថាលោក
នឹងទំនេរនៅឆ្នាំ២០១៨។ ព័ត៌មាននេះធ្វើឲ្យមានការចាប់អារម្មណ៍ពី
Arsenal បន្ទាប់ Wenger នឹងអស់កុងត្រាចុងរដូវកាលនេះ តែ Simeone
ទំនងជាទៅដឹកនាំនៅអ៊ីតាលីច្រើនជាង។
Simeone ចំណាយពេល៧ឆ្នាំជាមួយ Atletico
បានដឹកនាំក្រុមឈ្នះពានធំៗ៥ និងឈានទៅវគ្គផ្ដាច់ព្រ័ត្រ UEFA
Champions League ២ដងក្នុងរយៈពេល៣ឆ្នាំ៕