U-19 កម្ពុជា
កម្ពុជាធ្លាប់ចូលរួមពានប្រកួតពានរង្វាន់ AFF U-19 Championship ចំនួន ៦លើករួចមកហើយ សរុបទាំងឆ្នាំ២០១៦ នេះជាលើកទី៧។ ការប៉ះ U-19 មីយ៉ាន់ម៉ាលើកទី១ នេះធ្វើឡើងនៅទឹកដីវៀតណាម ដែលមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ។ ចាប់ផ្ដើមឆ្នាំ២០០២ កម្ពុជា និងថៃចាប់ដៃគ្នាធ្វើម្ចាស់ផ្ទះពេលនោះកម្ពុជាស្ថិតនៅពូល A ខណៈ មីយ៉ាន់ម៉ា ស្ថិតនៅពូល B។ រហូតដល់ឆ្នាំ២០០៧ កម្ពុជាចូលរួមម្ដងទៀត ដែលពេលនោះព្រឹត្តិការណ៍នេះធ្វើឡើងនៅប្រទេសវៀតណាម ហើយកម្ពុជាស្ថិតនៅពូល A ស្របពេលមីយ៉ាន់ម៉ា ស្ថិតនៅពូល B។
ឆ្នាំ២០០៩ យុវជន U-19 កម្ពុជាចូលរួមម្ដងទៀតពេលនោះព្រឹត្តិការណ៍នេះធ្វើឡើងនៅប្រទេស វៀតណាម ហើយកម្ពុជាស្ថិតពូល A ខណៈមីយ៉ាន់ម៉ានៅពូល B។ ឆ្នាំ២០១១ កម្ពុជាស្ថិតនៅពូល A ខណៈមីយ៉ាន់ម៉ានៅពូល B ក្នុងពេលនោះធ្វើឡើងនៅទឹកដីរបស់មីយ៉ាន់ម៉ា។
ការចូលរួមរបស់កម្ពុជានៅឆ្នាំ២០១៣ នៅតែមិនស្ថិតនៅពូលជាមួយមីយ៉ាន់ម៉ាដដែល ពោលគឺពេលនោះ U-19 កម្ពុជាស្ថិតនៅពូល A ខណៈមីយ៉ាន់ម៉ាស្ថិតនៅពូល B។ ឆ្នាំ២០១៥ ដែលធ្វើឡើងនៅប្រទេសឡាវពេលនោះកម្ពុជាស្ថិតនៅពូលផ្សេងពី មីយ៉ាន់ម៉ាដដែល។ កម្ពុជាមិនធ្លាប់ឡើងទៅវគ្គ ៤ក្រុមចុងក្រោយឡើយតាំងពីបង្កើតពានរង្វាន់នេះមកដល់ បច្ចុប្បន្ន៕
U-19 មីយ៉ាន់ម៉ា (រូបថត us.24h.com.vn)