ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៩ឆ្នាំ
(U19)បានបរាជ័យក្រោមថ្វីជើងយុវជនថៃក្រោមអាយុ១៩
ឆ្នាំដោយលទ្ធផល២-១ សម្រាប់ការប្រកួតនៅក្នុងពូល B
នៃពានរង្វាន់ AFF U19 Youth Championship 2016 នៅប្រទេសវៀតណាម។
ការប្រកួតនៅតង់ទីមួយ
ក្រុមថៃបានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមតង់
ប៉ុន្តែកម្ពុជាជាអ្នកស៊ុតចូលទីមុនដោយកីឡាករ អ៊ិន សុដាវិត
នៅនាទី៨ដើម្បីនាំមុខ ១-០។ បន្ទាប់ពីវាយសម្រុកខ្លាំង
ប៉ុន្តែធ្វើមិនបានសម្រេច
ក្រុមថៃចាប់ផ្តើមលេងដោយបច្ចេកទេសមួយៗ
និងស៊ុតចូលទីកម្ពុជាបាន២គ្រាប់ជាប់គ្នានៅនាទី២៨ និង៣០
ដោយកីឡាករ Wachpirom និង Kanitsribumphen ។ ចប់តង់ទីមួយ
ថៃនាំមុខកម្ពុជា ២-១។
ចំពោះការប្រកួតនៅតង់ទីពីរកម្ពុជាបានបង្កើនការវាយសម្រុក
វិញ ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ ប៉ុន្តែធ្វើមិនបានសម្រេច។
ចប់ការប្រកួតយុវជនកម្ពុជាក្រោមអាយុ ១៩ឆ្នាំ
ចាញ់យុវជនថៃក្រោមអាយុ ១៩ឆ្នាំ ២-១៕
ជម្រើស១១នាក់របស់ U19 កម្ពុជា ប៉ះ U19 ថៃបន្តិចទៀតនេះ
១- កែវ សុខសិលា (ប្រធានក្រុម)
២- លី វ៉ាហេទ
៣- ស៊ន នឿត
៤- ស្លេះ សេន
៥- យ៉ើ សាហ្វី
៦- សឿត បារាំង
៧- ឡុង ភារ៉ាត់
៨- អ៊ិន សុដាវិត
៩- ឆេង ម៉េង
១០- អ៊ន ចាន់ប៉ូលីន
១១- ពៅ ប៉ុនវុទ្ធី