កត្តាសំខាន់២ធ្វើឲ្យ U19 កម្ពុជាម្សិលមិញធ្លាក់ទម្រង់លេងខ្លាំង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ(U19)បាន
បរាជ័យក្រោមថ្វីជើងក្រុម U19 មីយ៉ាន់ម៉ាដោយលទ្ធផល០-៣
នៃការប្រកួតលើកទី៤ក្នុងពូល B នៃពានរង្វាន់ AFF U19
Championship 2016 ដែលធ្វើឲ្យពួកគេអស់ឱកាសឡើងទៅវគ្គបន្តហើយ
ទោះនៅសល់១ប្រកួតទៀត។
ទម្រង់លេងរបស់ U19 កម្ពុជាកាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាម្សិលមិញត្រូវបានគេមើលឃើញថា ធ្លាក់ចុះខ្លាំង បើប្រៀបធៀបនឹងការប្រកួត៣លើកកន្លងមកគឺចាញ់ក្រុមខ្លាំង U19 អូស្ត្រាលី ០-២, ឈ្នះ U19 ឡាវ ៣-០ និងចាញ់ U19 ថៃ ២-១។ មុនឈ្នះកម្ពុជាម្សិលមិញ ក្រុម U19 មីយ៉ាន់ម៉ាបានប្រកួតស្មើឡាវ ៤-៤ ដែលតាមរយៈលទ្ធផលនេះត្រូវបានគេមើលឃើញថា កម្ពុជាសង្ឃឹមឈ្នះមីយ៉ាន់ម៉ាច្រើន។ ផ្ទុយទៅវិញ មីយ៉ាន់ម៉ាបែរជាអាចស៊ុតចូលកម្ពុជាដល់៣គ្រាប់ ខណៈកម្ពុជាមិនអាចទម្លាយសំណាញ់ទីគូប្រកួតសោះ ហើយទម្រង់លេងខុសប្លែកជាងមុនៗខ្លាំង។
ពាក់ព័ន្ធនឹងចំណុចនេះ លោក ស៊ុំ វណ្ណា គ្រូជំនួយU19 ជម្រើសជាតិកម្ពុជាបានប្រាប់ពីវៀតណាមថា កត្តាសំខាន់២យ៉ាងដែលជះឥទ្ធិពលដល់ទម្រង់លេងរបស់កម្ពុជាម្សិល មិញ។ ទី១ គ្រាប់បាល់ដំបូងរបស់មីយ៉ាន់ម៉ាជាគ្រាប់បាល់ធ្វើឲ្យចូលទី ខ្លួនឯងរបស់ខ្សែការពារកម្ពុជា ដូច្នេះក្រុមកម្ពុជាចាប់ផ្តើមមានអារម្មណ៍មិនល្អ។
លោកគ្រូជំនួយរូបនេះបន្តថា ទី២ បន្ទាប់មក ក្រុមកម្ពុជាកាន់តែមានអារម្មណ៍មិនមូលខ្លាំងឡើង ក្រោយពេលអ្នកចាំទី កែវ សុខសិលា ប្តូរចេញ បន្ទាប់ពីរបួស ដោយសារក្រុមកម្ពុជាផ្តោតសំខាន់លើអ្នកចាំទីមកពីភ្នំពេញ ក្រោនរូបនេះខ្លាំង។ កត្តាទាំងពីរនេះអាចបណ្តាលមកពីកីឡាករកម្ពុជាមួយចំនួននៅក្មេង ខ្ចីលើទីលាន និងបទពិសោធន៍តិច។
ក្រុមយុវជនកម្ពុជានៅសល់១ប្រកួតទៀតដោយត្រូវជួបក្រុមយុវជន ឥណ្ឌូណេស៊ីនៅថ្ងៃអង្គារ ទី២០ ខែកញ្ញាស្អែក ដើម្បីបញ្ចប់ភារកិច្ចនៅពានរង្វាន់យុវជនអាស៊ានមួយនេះ។ រហូតដល់ពេលនេះនៅពូល B មាន៣ក្រុមហើយដែលអស់ឱកាសគឺកម្ពុជា ឥណ្ឌូណេស៊ី និងឡាវ ប៉ុន្តែក្រុមថៃបានឡើងទៅវគ្គបន្តហើយ ខណៈអូស្ត្រាលី និងមីយ៉ាន់ម៉ាត្រូវប្រជែងគ្នាឡើងទៅវគ្គបន្ត៕

ក្រុម U19 កម្ពុជា