Zinedine Zidane អ្នកចាត់ការក្រុម Real Madrid
សេចក្ដីរាយការណ៍ជាច្រើនថា Ronaldo មិនសប្បាយចិត្តពេល Zidane ដូរចេញពីការប្រកួតនៅនាទី៧២ កាលស្មើ ២-២ ទល់នឹង Las Palmas នៅ La Liga ប៉ុន្តែអ្នកចាត់ការសញ្ជាតិបារាំង ពុំបានគិតដូច្នោះនោះទេ។
Zidane បានបញ្ជាក់ក្នុងសន្និសីទកាសែតម្សិលមិញថា៖ “គ្រប់យ៉ាងគឺធម្មតាទេ។ Ronaldo ក៏មិនមែនជាកីឡាករតែម្នាក់ដែលខឹងបន្ទាប់ពីប្រកួតនោះដែរ។ ប៉ុន្តែឥឡូវរឿងទាំងនោះវាចប់ហើយ ហើយយើងកំពុងគិតពីការប្រកួតនៅយប់ស្អែក។ ខ្ញុំយល់ពីការតាំងចិត្តរបស់កីឡាករ។ ខ្ញុំធ្វើការសម្រេចចិត្ត ក៏ដើម្បីឲ្យកីឡាករទាំងអស់ល្អបំផុត និងមិនចង់ផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងទេ។ Ronaldo ជាមនុស្សឆ្លាត…យើងមានគោលដៅដូចគ្នា ហើយក្រុមយើងទាំងអស់ក៏ដូចគ្នា”។
Ronaldo ធ្វើដំណើរទៅអាល្លឺម៉ង់
Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុត (Top Scorer) នៅ UEFA Champions League (៩៤គ្រាប់) សង្ឃឹមថារកគ្រាប់បានពេលប៉ះ Dortmund យប់នេះ បន្ទាប់ពីចាប់ផ្ដើមរដូវកាលថ្មី ពុំសូវបានល្អខ្លាំង ដោយ៤ប្រកួត ស៊ុតបាន២គ្រាប់ ក្រោយត្រឡប់ពីរបួសជង្គង់វិញ៕
ប្រែសម្រួល៖ Page The Football New
ប្រភព៖ dailymail