លីគអ៊ីតាលី បង្កើតប្រវត្តិសាស្ត្រថ្មី ប្រើកាតពណ៌បៃតងដំបូងគេ
លីគអ៊ីតាលី បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ
ដោយអាជ្ញាកណ្ដាលបានប្រើប្រាស់កាតបៃតងដំបូងគេ
ក្នុងប្រវត្តិសាស្ត្របាល់ទាត់ កាលសប្ដាហ៍មុន ព្រោះតែកីឡាករម្នាក់
បានបង្ហាញភាពស្មោះត្រង់ក្នុងការប្រកួត។
ក្នុងការប្រកួតលីគលំដាប់ទី២ Serie B រវាងក្រុម Vicenza ទល់នឹង Virtus Entella កាលថ្ងៃអង្គារសប្ដាហ៍មុន លោកអាជ្ញាកណ្ដាលMarco Mainardi បានជូនកាតពណ៌បៃតងដល់ខ្សែប្រយុទ្ធ Cristian Galano របស់ក្រុម Vicenza ដោយសារតែកីឡាកររូបនេះ លេងយុត្តិធម៌និងស្មោះត្រង់។ ដំបូងឡើយ អាជ្ញាកណ្ដាលបានផ្ដល់បាល់ជ្រុងឲ្យក្រុម Virtus Entella ប៉ុន្តែកីឡាករ Galano បានសារភាពថា បាល់នោះមិនបានប៉ះជើងខ្សែការពារក្រុម Virtus Entella ទេ ដូច្នេះពុំចាំបាច់ផ្ដល់បាល់ជ្រុងឡើយ។
សហព័ន្ធបាល់ទាត់អ៊ីតាលី បានប្រកាសតាំងពីមុនបើករដូវកាលថ្មី Serie B ថា កីឡាករណាដែលបានទទួលកាតបៃតងច្រើនជាងគេ នៅពេលចប់រដូវកាល កីឡាកររូបនោះនឹងទទួលបានរង្វាន់ផងដែរ៕
ប្រែសម្រួល៖ ball855
ប្រភព៖ Goal