អង់គ្លេស ក្រោយការបណ្ដេញចេញគ្រូបង្វឹក Sam Allardyce និងជំនួសវិញដោយគ្រូបង្វឹកបណ្ដោះអាសន្ន Gareth Southgate បានយកឈ្នះម៉ាល់តា ២-០ នៅពូល F ខណៈដែល២គ្រាប់នេះ រកបានដោយខ្សែប្រយុទ្ធ Daniel Sturridge របស់ក្លឹប Liverpool នៅនាទី២៩ បន្ទាប់ពីមិត្តរួមក្លឹបរបស់គេ Jordan Henderson លើកបាល់បញ្ជូនឲ្យយ៉ាងល្អ និងខ្សែបម្រើ Dele Alli របស់ក្លឹប Tottenham Hotspur ថែមគ្រាប់ទី២ នៅនាទីទី៣៨ទៀត។
រីឯអាល្លឺម៉ង់ បានយកឈ្នះសាធារណរដ្ឋឆេកយ៉ាងចាស់ដៃ ៣-០ នៅពូល C ខណៈដែល៣គ្រាប់នេះ រកបានដោយខ្សែប្រយុទ្ធឆ្នើម Thomas Mueller របស់ក្លឹប Bayern Munich ២គ្រាប់ម្នាក់ឯងនៅនាទី (១៣, ៦៥) និងខ្សែបម្រើ Toni Kroos របស់ក្លឹបស្ដេចស Real Madrid រកបាន១គ្រាប់នៅនាទី៤៩៕
ប្រែសម្រួល៖ Ball855
ប្រភព៖ BBC