Pep តែង​បិទ​ Wifi និង​មិន​ឲ្យ​កីឡាករ​ប្រើ​ទូរស័ព្ទ​នៅ​កន្លែង​ហ្វឹកហាត់

កីឡាករ​ទាំង​អស់​ក្នុង​ក្លឹប​ Manchester City ​មិន​អាច​បើក​ទូរស័ព្ទ​ប្រើ​អ៊ីនធឺណិត​បាន​នោះ​ទេ​ ក្រោម​ការ​ដឹក​នាំ​របស់​ Pep Guardiola ដោយ​សារ​​លោក​តែ​ប្រាប់​ឲ្យ​បុគ្គលិក​ផ្ដាច់​ Wifi ជា​និច្ច​នៅ​ពេល​ហ្វឹកហាត់​។

  Pep Guardiola (ខាងស្តាំ)

រឿងរ៉ាវ​​ខាង​លើ​ត្រូវ​បាន​ទម្លាយ​ដោយ​ Pablo Zabaleta ពី​អាថ៌កំបាំង​ដែល​ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​តែង​អនុវត្ត​ជា​ប្រចាំ​នៅ​កន្លែង​ហ្វឹកហាត់។

Zabaleta បាន​ប្រាប់​ដូច្នេះ៖” Pep តម្រូវ​ឲ្យ​កីឡាករ​ទាំង​អស់​បរិភោគ​អាហារ​ពេល​ព្រឹក​ និង​ថ្ងៃត្រង់​នៅ​កន្លែង​ហ្វឹកហាត់​ជុំ​គ្នា ជា​រៀងរាល់​ថ្ងៃ។ ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវ​កាត់​ផ្ដាច់​មិន​ថា​ Wifi ឬ​ 3G ឡើយ​ គឺ​ពួក​យើង​មិន​អាច​ប្រើ​ប្រាស់​បាន​ដាច់​ខាត”។

Pep Guardiola បាន​មក​ដឹក​នាំ​ Man City ជំនួស​ Manuel Pellegrini នៅ​រដូវ​កាល​ថ្មី​នេះ ហើយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​នោះ​ឈ្នះ​ជា​ច្រើន​ប្រកួត​ជាប់ៗ​គ្នា ប៉ុន្តែ​បាន​ភ្លាត់​ចាញ់​ Tottenham Hotspur ២-០ កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ យ៉ាង​ណា​ក៏​ដោយ​ ក្លឹប​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​៤សម័យ​កាល​ នៅ​តែ​ឈរ​កំពូល​តារាង​ គិត​ត្រឹម​សប្ដាហ៍​ទី៧៕

38d6d6b600000578-3821628-image-a-9_1475592389629

38d6dce900000578-3821628-image-a-17_1475592500577

38f4340500000578-3821628-image-m-13_1475592467175

38f4340900000578-3821628-image-a-2_1475592360547

ប្រែ​សម្រួល៖ ball855
ប្រភព៖ Dailymail