Antoine Griezmann ខ្សែបម្រើប្រយុទ្ធឆ្នើមក្រុម Atletico Madrid
កាលពីពេលថ្មីៗនេះ កីឡាករជម្រើសជាតិបារាំងវ័យ២៥ឆ្នាំរូបនេះ បានចែកផ្លូវគ្នាជាមួយភ្នាក់ងាររបស់គេ ដូច្នេះរូបគេអាចជ្រើសរើស
Paul Pogba ខ្សែបម្រើក្រុម Man Utd
Griezmann បានប្រាប់ដល់ Onda Cero ថា៖ “Pogba និងរូបខ្ញុំកាន់តែជិតស្និទ្ធនឹងគ្នា។ ការរិះគន់នានា បន្ទាប់ពីការប្រកួតជាមួយរូម៉ានី បានធ្វើឲ្យយើងក្លាយជាមិត្តភ័ក្ដិ។ Pogba ជាមួយនឹងបាល់គឺពិតជាមានទេពកោសល្យល្អបំផុត”។
Pogba & Griezmann ពេលហ្វឹកហាត់នៅក្រុមជម្រើសជាតិបារាំង
កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា អ្នកចាត់ការក្រុមបិសាចក្រហម Jose Mourinho ចង់បាន Griezmann ដើម្បីជំនួសតំណែង Wayne Rooney ខណៈដែលប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ អាចនឹងត្រូវលក់ចេញផងដែរ បន្ទាប់ពីធ្លាក់ទម្រង់លេងរដូវកាលនេះ៕
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun