Header Ads

Griezmann ​បង្ហើប​កាន់​តែ​ច្បាស់​ ​រឿង​ចង់​ទៅ​លេង​នៅ​អង់គ្លេស

Antoine Griezmann ​កំពូល​ខ្សែ​​បម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Atletico Madrid ​បាន​បង្ហើប​កាន់​តែ​ច្បាស់​​ ថា​រូប​គេ​អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​បិសាច​ក្រហម​ Manchester United ​​ដើម្បី​ចាប់​ដៃ​គូ​សហការ​គ្នា​ជាមួយ​មិត្ត​រួម​ជាតិ​ Paul Pogba។


Antoine Griezmann ​​ខ្សែ​​បម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Atletico Madrid

កាល​ពី​ពេល​ថ្មីៗ​នេះ​ កីឡាករ​ជម្រើស​ជាតិ​បារាំង​​វ័យ​​២៥​ឆ្នាំ​រូប​នេះ​ ​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ភ្នាក់ងារ​របស់​គេ ដូច្នេះ​រូប​គេ​អាច​ជ្រើស​រើស
​ក្លឹប​ណា​ ដែល​​រូប​គេ​ចង់​លេង​ឲ្យ​ដោយ​ខ្លួន​ឯង​បាន។ ​យ៉ាងណាមិញ​ Griezmann ​បាន​ប្រាប់​ដល់​សារព័ត៌មាន​បារាំង​មួយ​ថា រូប​គេ​និង​ Pogba ​ជា​មិត្តភ័ក្ដិ​ល្អ​នឹង​គ្នា ថែម​ទាំង​សរសើរ​ទម្រង់​លេង​របស់​ Pogba ​ផង​ដែរ ដូច្នេះ​​​កីឡាករ​រូប​នេះ​ អាច​នឹង​​ចង់​ផ្ទេរ​ទៅ​លេង​នៅ​ Old Trafford។

2
Paul Pogba ខ្សែបម្រើក្រុម Man Utd

Griezmann ​បាន​ប្រាប់​ដល់​ Onda Cero ​ថា៖ “Pogba ​និង​រូប​ខ្ញុំ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា។ ​ការ​រិះគន់​នានា​ បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ​រូម៉ានី ​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មិត្តភ័ក្ដិ។ Pogba ​ជាមួយ​នឹង​បាល់​គឺ​ពិត​ជា​មាន​ទេពកោសល្យ​ល្អ​បំផុត”។

3
Pogba & Griezmann ពេលហ្វឹកហាត់នៅក្រុមជម្រើសជាតិបារាំង

កន្លង​មក​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​​ជា​ច្រើន​លើក​ឡើង​ថា ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Jose Mourinho ​ចង់​បាន​ Griezmann ​​ដើម្បី​ជំនួស​តំណែង​ Wayne Rooney ខណៈ​ដែល​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ អាច​នឹង​ត្រូវ​លក់​ចេញ​ផង​ដែរ បន្ទាប់​ពី​ធ្លាក់​ទម្រង់​លេង​រដូវ​កាល​នេះ៕
​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun
Powered by Blogger.