James Rodriguez
ការបង្ហាញអារម្មណ៍រីករាយរបស់ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ី កើតឡើងក្រោយពេល រូបគេមានឱកាសលេងជម្រើសដំបូង និងជាអ្នកស៊ុតបើកឆាកគ្រាប់ទី១ ឲ្យ Real Madrid ក្នុងជ័យជម្នះ ២-០ លើ Espanyol ហើយវាក៏ជាការឈ្នះនៅលីគទី ១៦ប្រកួតជាប់ៗគ្នាផងដែរ។
កីឡាករវ័យ២៥ឆ្នាំ កន្លងមកមិនសូវមានឱកាសបង្ហាញក្នុងជម្រើសដំបូងចាប់តាំងពីពេល Zidane ចូលមកកាន់កាប់នៅទឹកដី Santiago Bernabéu ធ្វើឲ្យលេចលឺព័ត៌មានពី ការចង់ចាកចេញរបស់គេ តែយ៉ាងណាក៏ដោយ James បានបដិសេធហើយប្រាប់ថា ចង់បន្តលេងឲ្យ Real តទៅទៀត។
លោក Zidane និង កីឡាករ James Rodriguez
«Zidane គឺជា Idol របស់ខ្ញុំ ហើយការលេងឲ្យ Real Madrid គឺជាក្ដីស្រមៃក្លាយជាការពិត។ ទាំងក្រុមគ្រួសារ និងរូបខ្ញុំផ្ទាល់រីករាយនៅទីនេះ ខ្ញុំនឹងខំប្រឹងប្រែងហើយប្រកួតប្រជែងនៅ Real ជារៀងរហូត។ វាមិនមែនជាការពិតនោះ ទេដែលថា ខ្ញុំមិនសប្បាយចិត្តនៅទីនេះ»។ James ប្រាប់ដូច្នេះ៕