Header Ads

James​ ថា​​​ Zidane​ គឺ​ជា​​ Idol​ ហើយ​ចង់​នៅ​ Real​ ជា​រៀង​រហូត​

James Rodriguez ​អះអាង​ថា​ ការ​លេង​នៅ​ Real Madrid គឺ​ជា​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​ ហើយ​អ្នក​ចាត់​ការ​ទូទៅ​បច្ចុប្បន្ន​លោក Zinedine Zidane គឺ​ជា​ និមិត្តរូប​ (Idol) របស់​ខ្លួន។

  James Rodriguez

ការ​បង្ហាញ​អារម្មណ៍​រីករាយ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​ កើត​ឡើង​ក្រោយ​ពេល​ រូប​គេ​មាន​ឱកាស​លេង​ជម្រើស​ដំបូង​ និងជា​អ្នក​ស៊ុត​បើក​ឆាក​គ្រាប់​ទី​១ ឲ្យ​ Real Madrid ក្នុង​ជ័យ​ជម្នះ​ ២-០ លើ​ Espanyol ​ហើយ​វាក៏ជា​​ការ​ឈ្នះ​នៅ​លីគ​ទី​ ១៦​ប្រកួត​ជាប់​ៗ​គ្នា​ផងដែរ។

កីឡាករ​វ័យ​២៥​ឆ្នាំ​ កន្លង​មក​មិន​សូវ​មាន​​ឱកាស​បង្ហាញ​ក្នុង​ជម្រើស​ដំបូង​ចាប់​តាំង​ពី​ពេល​ Zidane ចូល​មក​កាន់​កាប់​នៅ​ទឹកដី​ Santiago Bernabéu ធ្វើ​ឲ្យ​លេច​លឺ​ព័ត៌មាន​ពី ការ​ចង់​ចាក​ចេញ​របស់​គេ​ តែ​យ៉ាង​ណា​ក៏​ដោយ​ James បាន​បដិសេធ​ហើយ​ប្រាប់​ថា ​ចង់​បន្ត​លេង​ឲ្យ Real ត​ទៅ​ទៀត។

1472078810_863620_1472079075_noticia_normalលោក  Zidane  និង កីឡាករ James Rodriguez

«Zidane គឺ​ជា​ Idol របស់​ខ្ញុំ​ ហើយ​ការ​លេង​ឲ្យ​ Real Madrid គឺ​ជា​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត។ ទាំង​ក្រុម​គ្រួសារ​ និង​រូប​ខ្ញុំ​ផ្ទាល់​រីករាយ​នៅ​ទីនេះ​ ខ្ញុំ​នឹង​ខំ​ប្រឹងប្រែង​ហើយ​ប្រកួត​ប្រជែង​នៅ​ Real ជា​រៀង​រហូត។ វា​មិន​មែន​ជា​ការ​ពិត​នោះ ទេ​ដែល​ថា​ ខ្ញុំ​មិន​សប្បាយ​ចិត្ត​នៅ​ទីនេះ»។ James ប្រាប់​ដូច្នេះ៕
Powered by Blogger.