Jose Mourinho (កណ្តាល) អ្នកចាត់ការក្រុម Man Utd
ម្ចាស់ផ្ទះ Feyenoord រកបានគ្រាប់ជ័យជម្នះនៅនាទី៧៩ បន្ទាប់ពីកីឡាករ Tonny Vilhena ស៊ុតទម្លុះដៃអ្នកចាំទី David de Gea ប៉ុន្តែ Nicolai Jorgensen ត្រូវបានគេមើលឃើញថា ស្ថិតនៅទីតាំង Offside ពេលរូបគេអូសបាល់ពីស្លាបស្ដាំ មុនវាយកាត់ទៅឲ្យ Vilhena ស៊ុត ដែលធ្វើឲ្យ Man Utd ចាញ់២ប្រកួតជាប់ៗគ្នា រយៈពេលត្រឹម៥ថ្ងៃ បន្ទាប់ពីចាញ់ Manchester City កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនផងនោះ។
ក្រោយបរាជ័យនេះ អ្នកចាត់ការរហស្សនាម “Special One” បាននិយាយថា៖ “តាមពិតខ្ញុំមិនសប្បាយចិត្តជាមួយនឹងការចាប់ផ្ដើមទេ។ ប៉ុន្តែខ្ញុំគិតថា នៅតង់ទី២យើងគ្រប់គ្រងបាល់បានច្រើន។ យើងព្យាយាមចង់ឈ្នះ ហើយពួកគេក៏ព្យាយាមមិនចង់ចាញ់ដែរ។ វាពិតជាសំណាងអាក្រក់ផ្ទួនៗសម្រាប់យើង ព្រោះវា Offside ច្បាស់ណាស់ សម្រាប់គ្រាប់បាល់របស់ Feyenoord”៕