Pep Guardiola បានទទូចឲ្យអ្នកគាំទ្រ Manchester City
ទៅលើកទឹកចិត្តក្រុមកីឡាករឲ្យបានច្រើនកុះករបន្ទាប់ពីក្រុមទើបយក
ឈ្នះប្រកួតបើកឆាក Champions League កាលពីយប់មិញ។
Pep Guardiola
ខណៈក្រុមរីករាយនឹងជ័យជម្នះ៤-០ទល់នឹង Monchengladbach លោក Pep
បែរជាសម្ដែងការខកចិត្តចំពោះចំនួនអ្នកគាំទ្រដែលទៅចូលរួមទស្សនា
ផ្ទាល់តិច ខុសពីការរំពឹងទុក។
អ្នកចាត់ការដែលធ្លាប់ឈ្នះ Champions League ២ដងកាលនៅ Barcelona
បានឲ្យដឹងថា៖ “ថ្ងៃនេះកីឡដ្ឋានមិនមានអ្នកគាំទ្រពេញនោះទេ
រឿងតែមួយគត់ដែលយើងពេញចិត្តគឺក្រុមលេងល្អ។
អ្នកគាំទ្រត្រូវដឹងថាពួកយើងត្រូវការគេនៅ Champions League។
បើគ្មានអ្នកគាំទ្រក្រុមទាំងមូលមិនអាចលេងល្អបានឡើយ៕”