Header Ads

Pep Guardiola បាន​ទទូច​ឲ្យ​អ្នក​គាំទ្រ​ Manchester City ទៅ​លើក​ទឹកចិត្ត​ក្រុម​កីឡាករ​ឲ្យ​បាន​ច្រើន​កុះករ​បន្ទាប់​ពី​ក្រុម​ទើប​យក​ឈ្នះ​ប្រកួត​បើក​ឆាក​ Champions League កាល​ពី​យប់​មិញ។

Pep Guardiola បាន​ទទូច​ឲ្យ​អ្នក​គាំទ្រ​ Manchester City ទៅ​លើក​ទឹកចិត្ត​ក្រុម​កីឡាករ​ឲ្យ​បាន​ច្រើន​កុះករ​បន្ទាប់​ពី​ក្រុម​ទើប​យក ​ឈ្នះ​ប្រកួត​បើក​ឆាក​ Champions League កាល​ពី​យប់​មិញ។
  Pep Guardiola

ខណៈ​ក្រុម​រីក​រាយ​នឹង​ជ័យ​ជម្នះ​៤-០ទល់​នឹង​ Monchengladbach លោក​ Pep បែរ​ជា​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ចំនួន​អ្នកគាំទ្រ​ដែល​ទៅ​ចូល​រួម​ទស្សនា​ ផ្ទាល់​តិច​ ខុស​ពី​ការ​រំពឹង​ទុក។​

អ្នក​ចាត់​ការ​ដែល​ធ្លាប់​ឈ្នះ Champions League ២​ដង​កាល​នៅ​ Barcelona បាន​ឲ្យ​ដឹង​ថា៖ “ថ្ងៃនេះ​កីឡដ្ឋាន​មិន​មាន​អ្នក​គាំទ្រ​ពេញ​នោះ​ទេ​ រឿង​តែ​មួយ​គត់​ដែល​យើង​ពេញ​ចិត្ត​គឺ​ក្រុម​លេង​ល្អ។ អ្នក​គាំទ្រ​ត្រូវ​ដឹង​ថា​ពួក​យើង​ត្រូវ​ការ​គេ​នៅ Champions League។ បើ​គ្មាន​អ្នក​គាំទ្រ​ក្រុម​ទាំង​មូល​មិន​អាច​លេង​ល្អ​បាន​ឡើយ​៕”

sergio-aguero-manchester-city-champions-league_3786369
Powered by Blogger.