Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid (ឆ្វេង)
ក្រោយចប់ការប្រកួត UEFA Champions League កាលពីយប់ថ្ងៃអង្គារ ដែលក្រុម Dortmund ស្មើ ២-២ ទល់នឹង Real Madrid នៅកីឡដ្ឋាន Westfalenstadion ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានដូរអាវគ្នាជាមួយ Ronaldo ខណៈដែលតារាឆ្នើមទាំងពីររូបនេះ ស៊ុតបញ្ចូលទីឲ្យក្រុមរបស់គេរៀងៗខ្លួនម្នាក់១គ្រាប់ដូចគ្នា។
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Dortmund
កូនប្រុស Aubameyang កាន់អាវ Ronaldo
ចំណែកឯអាវរបស់ CR7 ដែល Aubameyang ទទួលបាននោះ កីឡាករវ័យ២៧ឆ្នាំ បានយកទៅឲ្យកូនប្រុសរបស់ខ្លួន ហើយកូនរបស់គេសប្បាយចិត្តយ៉ាងខ្លាំង។ កីឡាករជម្រើសជាតិហ្គាបុងរូបនេះ បានបង្ហោះរូបកូន ដែលឈរកាន់អាវ Ronaldo លើ Instagram និងភ្ជាប់ជាមួយសារថា៖ “@Cristiano អ្នកបានធ្វើឲ្យកូនប្រុសរបស់ខ្ញុំសប្បាយចិត្ត”៕
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AS