Header Ads

អាវ​ Ronaldo ​ធ្វើ​ឲ្យ​កូន​កីឡាករ​ Dortmund ​ម្នាក់​​​សប្បាយ​ចិត្ត

ខ្សែ ​ប្រយុទ្ធ​​ក្រុម​ខ្លាំង​អាល្លឺម៉ង់​ Borussia Dortmund ​ម្នាក់​ បាន​​​​ឲ្យ​ដឹង​ថា​អាវ​របស់​ Cristiano Ronaldo ​​​​​តារា​ឆ្នើម​​ក្រុម​ Real Madrid ​បាន​ជួយ​ឲ្យ​កូន​ប្រុស​របស់​គេ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។

Germany Soccer Champions League
Cristiano Ronaldo ​​​​​តារា​ឆ្នើម​​ក្រុម​ Real Madrid (ឆ្វេង)

ក្រោយ​ចប់​​ការ​ប្រកួត​ UEFA  Champions League កាល​ពី​​យប់​ថ្ងៃ​អង្គារ​​​ ដែល​ក្រុម​ Dortmund ស្មើ​ ២-២ ទល់​នឹង​ Real Madrid នៅ​កីឡដ្ឋាន​ Westfalenstadion ​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​បាន​ដូរ​អាវ​គ្នា​ជាមួយ​ Ronaldo ​ខណៈ​ដែល​តារា​ឆ្នើម​ទាំង​ពីរ​រូប​នេះ​ ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​របស់​គេ​រៀងៗ​ខ្លួន​ម្នាក់​១​គ្រាប់​ដូច​គ្នា។

3
ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang របស់ក្រុម Dortmund

4
កូនប្រុស Aubameyang កាន់អាវ Ronaldo

ចំណែក​ឯ​អាវ​របស់​ CR7 ​ដែល​ Aubameyang ទទួល​បាន​នោះ កីឡាករ​វ័យ​២៧​ឆ្នាំ​​ បាន​យក​ទៅ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ ហើយ​កូន​របស់​គេ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ កីឡាករ​ជម្រើស​ជាតិ​ហ្គាបុង​រូប​នេះ​ បាន​បង្ហោះ​រូប​កូន​ ដែល​​ឈរ​កាន់​អាវ​ Ronaldo ​​លើ​ Instagram និង​ភ្ជាប់​ជា​មួយ​សារ​ថា៖ “@Cristiano ​អ្នក​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ​សប្បាយ​ចិត្ត”៕

2

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AS


Powered by Blogger.