កីឡាករ អ៊ុំ សេរីរ័ត្ន
អ្នកចាំទីដៃស្អិតរបស់ជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន បានឲ្យ Sabay ដឹងថាក្នុងចំណោម៣ប្រទេសដែលនឹងមកប្រកួតជម្រុះពាន់រង្វាន់ AFF Suzuki cup នៅពេលខាងមុខនោះមានការព្រួយបារម្ភជាងគេគឺការប៉ះគ្នាជាមួយជម្រើសជាតិឡាវ ដែលជាក្រុមខ្លាំងមួយ។
ការប្រកួតដំបូងវាមានសារៈសំខាន់ណាស់សម្រាប់ទឹកចិត្តកីឡាករ ប្រសិនបើឈ្នះនៅក្នុងណាតដំបូងនោះកីឡាករទាំងរឹតតែមានកម្លាំងចិត្តខ្លាំងហើយនៅប្រកួតបន្ទាប់នឹងធ្វើរឹតតែបានល្អ។ កីឡាករវ័យក្មេងរូបនេះលើកឡើងទៀតថា ក្រុមជម្រើសជាតិឡាវមានកម្រិតលេងល្អជាងគេក្នុងចំណោមប្រទេសប្រ៊ុយណេ និង ប្រទេសទីម័រខាងកើត ដូច្នេះវាពិបានសម្រាប់ក្រុមជម្រើសជតិកម្ពុជា ប៉ុន្តែកម្ពុជាត្រូវតែជម្នះការលំបាកនេះទើបអាចឆ្លងផុតវគ្គជម្រុះ។
ក្រុមជម្រើសជាតិកម្ពុជា
អ៊ុំ សេរីរ័ត្ន ជាអ្នកចាំទីដៃទី១របស់ក្រសួងការពារជាតិដែលបានជួយឲ្យក្រុមរបស់ខ្លួនឈ្នះពានរង្វាន់ Hun Sen cup និងជួយក្រុមបានចំណាត់ថ្នាក់លេង២នៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៦នេះ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup ដែលនៅថ្ងៃទី១៥ ខែតុលា ជួបឡាវ តែម្តង។ ប្រទេសដែលចូលរួមមានកម្ពុជាម្ចាស់ផ្ទះ ប្រទេសឡាវ ប្រទេសប្រ៊ុយណេ និងប្រទេស ទីម័រខាងកើត ៕
ក្រុមជម្រើសជាតិឡាវ
អត្ថបទ៖ ball855