លីគអ៊ីតាលី បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ
ដោយអាជ្ញាកណ្ដាលបានប្រើប្រាស់កាតបៃតងដំបូងគេ
ក្នុងប្រវត្តិសាស្ត្របាល់ទាត់ កាលសប្ដាហ៍មុន ព្រោះតែកីឡាករម្នាក់
បានបង្ហាញភាពស្មោះត្រង់ក្នុងការប្រកួត។
ក្នុងការប្រកួតលីគលំដាប់ទី២ Serie B រវាងក្រុម Vicenza
ទល់នឹង Virtus Entella កាលថ្ងៃអង្គារសប្ដាហ៍មុន
លោកអាជ្ញាកណ្ដាលMarco Mainardi បានជូនកាតពណ៌បៃតងដល់ខ្សែប្រយុទ្ធ
Cristian Galano របស់ក្រុម Vicenza ដោយសារតែកីឡាកររូបនេះ
លេងយុត្តិធម៌និងស្មោះត្រង់។ ដំបូងឡើយ
អាជ្ញាកណ្ដាលបានផ្ដល់បាល់ជ្រុងឲ្យក្រុម Virtus Entella
ប៉ុន្តែកីឡាករ Galano បានសារភាពថា
បាល់នោះមិនបានប៉ះជើងខ្សែការពារក្រុម Virtus Entella ទេ
ដូច្នេះពុំចាំបាច់ផ្ដល់បាល់ជ្រុងឡើយ។
សហព័ន្ធបាល់ទាត់អ៊ីតាលី បានប្រកាសតាំងពីមុនបើករដូវកាលថ្មី
Serie B ថា កីឡាករណាដែលបានទទួលកាតបៃតងច្រើនជាងគេ
នៅពេលចប់រដូវកាល កីឡាកររូបនោះនឹងទទួលបានរង្វាន់ផងដែរ៕
ប្រែសម្រួល៖ ball855
ប្រភព៖ Goal