ក្រុមភ្ញៀវអេស្ប៉ាញ បាននាំមុខម្ចាស់ផ្ទះអ៊ីតាលី ១-០ មុន ដែលរកបានដោយខ្សែប្រយុទ្ធ Vitolo របស់ក្រុម Sevilla នាទី៥៥ តែត្រូវខ្សែបម្រើជើងចាស់ Daniele De Rossi របស់ក្រុម Roma ទាត់បាល់ពិន័យ១១ម៉ែត្រឲ្យអ៊ីតាលី តាមស្មើ ១-១ វិញនៅទីក្រុង Turin។
លទ្ធផលនេះ បានជួយឲ្យអ៊ីតាលី ជាប់កំណត់ត្រាដ៏អស្ចារ្យ ពោលគឺក្លាយជាក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់សោះ ក្នុងការប្រកួតវគ្គជម្រុះ World Cup ក្នុងទឹកដីខ្លួនឯង ដោយ៥០ប្រកួត ឈ្នះ៤៣ ស្មើ៧ (ចាញ់០)។ រីឯអេស្ប៉ាញ ក៏បានរក្សាកំណត់ត្រាមិនចាញ់នៅវគ្គជម្រុះ World Cup តាំងពីឆ្នាំ១៩៩៣ មកផងដែរ៕
ប្រែសម្រួល៖ ball855
ប្រភព៖ dailymail | 101greatgoals
