ក្រុមកីឡាករជម្រើសជាតិកម្ពុជា
ច្រឹង ពលរដ្ឋ បានឲ្យដឹងថា នៅវគ្គដំបូងកីឡាករកម្ពុជាហាក់មានការជ្រួលច្របល់ ធ្វេសប្រហែសបន្តិចនៅតំបន់ខ្សែការពារ។ ជាហេតុធ្វើឲ្យក្រុមកម្ពុជារបូតគ្រាប់បាល់ដល់ទៅ២គ្រាប់នៅវគ្គទី១នេះ។ ក្រុមកម្ពុជាទើបចាប់លេងបានល្អវិញក្នុងវគ្គទី២នេះ ប៉ុន្តែគួរឲ្យសោកស្ដាយការព្យាយាមរកគ្រាប់បាល់មិនបានសម្រេចរហូតចប់ការប្រកួត៩០នាទី។
កីឡាករ ច្រឹង ពលរដ្ឋ
កីឡាកររូបនេះលើកឡើងទៀតថា ក្រុមជម្រើសកោះហុងកុងលេងយល់ចិត្តគ្នាណាស់ទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ។ សម្រាប់ការប្រកួតនេះកម្ពុជាទទួលបានបទពិសោធន៍ជាច្រើនខ្សែបម្រើរូបនេះសង្ឃឹមថា នឹងធ្វើបានល្អជាងនេះនៅប្រកួតមិត្តភាពជាមួយប្រទេសស្រីលង្កាថ្ងៃទី៩ខាងមុននេះ។
ច្រឹង ពលរដ្ឋ ជាកីឡាករមកពីក្លឹបក្រសួងការពារជាតិដែលបានបង្ហាញក្នុងជម្រើស១១នាក់ដំបូងរបស់លោកគ្រូ Lee Tae Hoon។ ខ្សែបម្រើឆ្នើមម្នាក់នេះជួយឲ្យក្រុមក្រសួងការពារជាតិឈ្នះពានរង្វាន់ Hun Sen cup និងជួយក្រុមឲ្យបានលេខ២នៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៦ នេះផងដែរ៕
អត្ថបទ៖Ball855