កែវ សុខផេង (កណ្តាល) អបអរ បន្ទាប់ពីរកគ្រាប់បាល់បាន
កែវ សុខផេងដែលត្រូវបានដូរចូលក្នុងតង់ទីពីរបាននិយាយថា តាមពិតទៅរូបគេបានខិតខំហ្វឹកហាត់ខ្លាំងទាំងនៅក្រុមជម្រើសជាតិ និងម្នាក់ឯង។បន្ទាប់ពីចប់ម៉ោងហ្វឹកហាត់ជាមួយគ្រូ រូបគេបានហ្វឹកហាត់ម្នាក់ឯងជាញឹកញាប់ដូចជារបៀបស៊ុត របៀបទាត់បាល់ពិន័យ ទាត់បាល់ជ្រុង និងរបៀបបញ្ជូនបាល់ឲ្យដៃគូជាដើម។ ការខិតខំប្រឹងប្រែងទាំងនេះហើយដែលជួយឲ្យរូបគេបង្កើនសមត្ថភាពកាន់តែប្រសើរឡើង។