Real Madrid ​ចង់​បាន​កីឡាករ​ Premier League ​៣នាក់

ក្លឹប​ស្ដេច​ស Real Madrid ​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​តារា​ឆ្នើមៗ​នៅ​ Premier League ចំនួន​៣​នាក់​ ដើម្បី​​ទៅ​ជួយ​ក្រុម​ បន្ទាប់​ពី​​៧​ប្រកួត​រដូវ​​កាល​ថ្មី​នៅ​ La Liga ​ពុំ​សូវ​ទទួល​បាន​លទ្ធផល​ល្អ។


Zinedine Zidane អ្នកចាត់ការក្រុម​ Real Madrid

​Real ​បើក​ឆាក​រដូវ​កាល​ថ្មី​៧​ប្រកួត​នៅ​ La Liga ​ឈ្នះ​៤ ​ស្មើ​៣ ខណៈ​ដែល​​ប្រកួត​ចុង​ក្រោយ​កាល​យប់​​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ​ ធ្វើ​បាន​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​ក្រុម​ Eibar​ ក្នុង​ទឹក​ដី​ខ្លួន​ឯង​ និង​​ធ្លាក់​ចេញ​ពី​តំណែង​កំពូល​តារាង​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​យ៉ាង​ខ្លាំង។

បើ​តាម​ Don Balon ​បាន​ឲ្យ​ដឹង​ថា ​ប្រធាន​ក្លឹប​ Real ​លោក​ Florentino Pérez ​បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ដែល​ជា​គោលដៅ​ទិញ​ចូល​​​របស់​ក្លឹប​ ដែល​ក្នុង​នោះ​មាន​កីឡាករ​៣​នាក់​មក​ពី​ Premier League គឺ​អ្នកចាំទី David De Gea ​របស់​ក្រុម​ Manchester United, ខ្សែ​បម្រើ​ Eden Hazard ​របស់​ Chelsea និង​ Philippe Coutinho ​របស់​ក្រុម​ Liverpool។

3
David de Gea អ្នកចាំទីក្រុម Man Utd

4
Eden Hazard ខ្សែបម្រើក្រុម Chelsea

រី​ឯ​អនាគត​របស់​ខ្សែ​បម្រើ​ James Rodriguez ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Zinedine Zidane ​ក៏​កំពុង​តែ​ស្រពិចស្រពិល​ដែរ ​ហើយ​បើ​កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ​ចាក​ចេញ​ពី​កីឡដ្ឋាន​ Santiago Bernabéu ​​ពិត​មែន​ នោះ​ក្រុម​ស្ដេច​ស​ ​អាច​នឹង​ទិញ​យក​​ Coutinho ​​​មក​ជំនួស​តំណែង​នេះ។

Liverpool v Hull City - Premier League
Philippe Coutinho ខ្សែបម្រើក្រុមហង្សក្រហម Liverpool

យ៉ាងណាក្ដី​​បច្ចុប្បន្ន​ Real ​​កំពុង​ប្រឈម​នឹង​ការ​ពិន័យ​មិន​ឲ្យ​ដោះដូរ​កីឡាករ​​រហូត​ដល់​ឆ្នាំ​២០១៨ ប៉ុន្តែ​ពួកគេ​កំពុង​តែ​ប្ដឹង​តវ៉ា ​ហើយ​​បើ​​ការ​​​តវ៉ា​បាន​ជោគជ័យ​ នោះ​កីឡាករ​​ដែល​ស្ថិត​ក្នុង​បញ្ជី​ខាង​លើ​ ​អាច​នឹង​ក្លាយ​ជា​គោលដៅ​យ៉ាង​ពិត​ប្រាកដ ខណៈ​ដែល​ Julian Draxler របស់​ក្រុម​ VfL Wolfsburg ​និង​ Mauro Icardi របស់​ក្រុម​ Inter Milan ​ក៏​​ស្ថិត​ក្នុង​បញ្ជី​បន្ទាប់​បន្សំ​ផង​ដែរ៕

​ប្រែ​សម្រួល៖ Ball855
ប្រភព៖ 90min