MSN អាច​​មាន​បញ្ហា​ក្រោយ​ Messi របួស​ហើយ Suarez ប្រឈម​ការ​ពិន័យ​

Barcelona ដែល​កំពុង​អវត្តមាន Lionel Messi អាច​នឹង​ធ្ងន់​ក​ថែម​ទៀត​ដោយ​សារ​ Luis Suarez កាន់​តែ​ខិត​ជិត​ការ​ជាប់​ពិន័យ​ដោយសារ​កាត​លឿង​ច្រើន​។​

 Luis Suarez

នៅ​សល់​តែ​កាត​លឿង​មួយ​ទៀត​ប៉ុណ្ណោះ​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​នឹង​ត្រូវ​ពិន័យ​១​ប្រកួត​ ព្រោះ​ពេល​នេះ​រូប​គេ​កក់​កាត​លឿង​ចំនួន​៤​មក​ហើយ​ក្នុង​ការ​ប្រកួត​៧​ដង​នៅ ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ La Liga។

កាត​លឿង​ទាំង​នោះ​បាន​មក​ពី​ការ​ប្រកួត​ទល់​នឹង​ Betis នៅ​សប្ដាហ៍​ទី​១, ការ​ប្រកួត​ជាមួយ​ Athletic នៅ​សប្ដាហ៍​ទី​២, Atletico Madrid សប្ដាហ៍​ទី​៥ និង​សប្ដាហ៍​មុន​មួយ​ទៀត​ពេល​ប៉ះ Celta Vigo។ បើ​បាន​កាត​លឿង​មួយ​ទៀត Suarez នឹង​ត្រូវ​ពិន័យ​ មាន​ន័យ​ថា MSN ​នៅ​សល់​តែ​ Neymar ម្នាក់​ប៉ុណ្ណោះ​នៅ​តំបន់​ប្រយុទ្ធ​សម្រាប់​​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Barcelona៕

luis-suarez-barcelona_3225135

ប្រែ​សម្រួល៖ Ball855
ប្រភព៖ Sport English