Ronaldo (ឆ្វេង) និងអ្នកចាត់ការ Zidane
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបង្ហាញការមិនពេញចិត្ត ពេលអ្នកចាត់ការ Zidane ដូរជំនួស Lucas Vazquez នៅនាទី៧២ ខណៈដែលពេលដែល Real កំពុងនាំមុខ Las Palmas ២-១។ យ៉ាងណាក្ដី អ្នកចាត់ការសញ្ជាតិបារាំង គិតថាវាជារឿងមិនអាចទៅរួចទេ ដែលកីឡាករម្នាក់ត្រូវលេងឲ្យល្អរហូតគ្រប់ប្រកួតពេញ១រដូវកាល ដូច្នេះពួកគេត្រូវការសម្រាកខ្លះ។
Zidane បានប្រាប់ដល់ RMC ថា៖ “វាជារឿងល្អ ដែល Ronaldo ខឹងពេលគាត់ត្រូវដូរចេញ ព្រោះវាបានបង្ហាញថា គាត់ខ្វាយខ្វល់និងចង់នាំយកភាពរីកចម្រើនឲ្យក្រុម។ ប៉ុន្តែវាគ្មានបញ្ហាទេ ខ្ញុំបានពន្យល់គាត់ច្បាស់ហើយ ហើយរឿងនោះក៏ចប់ហើយដែរ។ សម្រាប់ខ្ញុំ កីឡាករម្នាក់មិនអាចលេង៦៥ប្រកួតក្នុង១រដូវកាល ដោយរក្សាទម្រង់លេងបានល្អរហូតនោះទេ”៕
ប្រែសម្រួល៖ Ball855
ប្រភព៖ Goal