ជម្រុះ​ World Cup អាស៊ី៖ ​ថៃ​បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា តែ​កូរ៉េ​និង​ជប៉ុន​ឈ្នះ

ក្រុម​ជម្រើស​ជាតិ​ថៃ ​បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​​អារ៉ាប់រួម​​ ៣-១​ ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup 2018 យប់​មិញ​ ដែល​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ចង់​ឡើង​លេង​ World Cup ​​របស់​គេ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ ប៉ុន្តែ​ក្រុម​ខ្លាំង​អាស៊ី​ជប៉ុន​ និង​កូរ៉េខាងត្បូង​​សុទ្ធ​តែ​ឈ្នះ​បាន​៣​ពិន្ទុ។



នេះ​ជា​ការ​បរាជ័យ​លើក​ទី​៣​ជាប់ៗ​គ្នា​របស់​ថៃ បន្ទាប់​ពី​ប្រកួត​មុនៗ​ចាញ់​​អារ៉ាប៊ីសាអ៊ូឌីត ១-០ និង​ចាញ់​ជប៉ុន​ ​២-០ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ជុំ​ទី​៣ ក្នុង​ពូល​ B។​ ​ប្រកួត​បន្ទាប់​​ ថៃ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ប៉ះ​អ៊ីរ៉ាក់ នៅ​ថ្ងៃ​អង្គារ​​សប្ដាហ៍​ក្រោយ។

9

10

រីឯ​ជប៉ុន​យប់​មិញ​ ​បាន​យក​ឈ្នះ​អ៊ីរ៉ាក់​ ២-១ ដែល​ស៊ុត​ដោយ​ Genki Haraguchi ​នាទី​២៥ តែ​ត្រូវ​ Saad Natiq Naji ​ជួយ​ឲ្យ​អ៊ីរ៉ាក់​តាម​ស្មើ​ ១-១ វិញ​នាទី​​៦០ មុន​ពេល Hotaru Yamaguchi ​រក​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​ជប៉ុន​នៅ​នាទី​៩០។

5

6

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​​ក្នុង​ពូល​ A ​កូរ៉េខាងត្បូង​​ បាន​យក​ឈ្នះ​កាតា​​ ទាំង​ប្រផុតប្រផើយ​ ៣-២។ ២​គ្រាប់​របស់​​កាតា ​​រក​បាន​ដោយ​ Hassan Al Haidos ​នាទី​១៧​ (ពិន័យ​១១​ម៉ែត្រ), Sebastian Soria នាទី​៤៥ ខណៈ​ដែល​៣​គ្រាប់​របស់​កូរ៉េ​រក​បាន​ដោយ​ Ki Sung-yueng ​របស់​ក្រុម​ Swansea City ​នាទី​១១, ខ្សែ​ប្រយុទ្ធ Ji Dong-won ​របស់​ក្រុម​ Augsburg ​នាទី​​​៥៦ និង​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ Heung-Min Son របស់​ក្រុម​ Tottenham Hotspur ​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​កូរ៉េ​នៅ​នាទី​​៥៨៕

2

1

12

11




​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AFC