បុរសម្នាក់ វះកាត់អស់ជាង២ម៉ឺនដុល្លារ ដើម្បីចង់ដូច Beckham
បុរសម្នាក់ឈ្មោះ Jack Johnson 
បានចំណាយលុយវះកាត់ផ្ទៃមុខអស់២០០០០ផោន (២៦០០០ដុល្លារ) ហើយ 
ព្រោះតែចង់សម្រេចក្ដីស្រមៃ 
ចង់បានមុខដូចអតីតតារាបាល់ទាត់ល្បីលំដាប់ពិភពលោក David Beckham។
 Jack Johnson
Johnson បានប្រាប់ដល់ ITV ក្នុងកម្មវិធី This Morning ថា៖ 
“តាមពិតខ្ញុំដឹងថា ខ្ញុំមើលទៅមិនទាន់ដូច David Beckham 
ទេឥឡូវនេះ។ ប៉ុន្តែខ្ញុំមានអារម្មណ៍រីករាយចំពោះខ្លួនឯង។ 
ខ្ញុំស្រលាញ់ខ្លួនខ្ញុំ…ខ្ញុំគ្រាន់តែចង់ឲ្យខ្លួនខ្ញុំមើលទៅដូច
 Beckham។ នរណាម្នាក់ ដែលនិយាយថា 
គាត់អាក្រក់ហើយមិនគួរឲ្យទាក់ទាញ? 
ទោះបីអ្នកនោះមិនមែនជាអ្នកគាំទ្រគាត់ 
ក៏គិតថាគាត់គួរឲ្យស្រលាញ់ដែរ”។

David Beckham
ទោះបីចំណាយអស់ជាង២ម៉ឺនដុល្លារហើយ នៅមិនទាន់ដូច Beckham 
ប៉ុន្តែ Johnson បានបញ្ជាក់ថា រូបគេគ្រោងនឹងចំណាយ៣០០០០ផោន 
(ជិត៤ម៉ឺនដុល្លារ) ទៀត 
ដើម្បីឲ្យមើលទៅដូចអតីតប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេសមែនទែន៕

 
 
 
 
 
 
 
 
 
