Header Ads

លី វ៉ាហេទ ​បាន​ឱកាស​ជា​តួ​ឯក​លើក​ដំបូង តែ​មិន​ចោល​បាល់ទាត់​​

ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​កម្ពុជា លី វ៉ាហេទ ​បាន​ចេញ​ថត​រឿង​ក្នុង​តំណែង​ជា​តួឯក​លើក​ដំបូង​ ប៉ុន្តែ​កីឡាករ​រូប​នេះ​បញ្ជាក់​ថា​ខ្លួន​មិន​បោះ​ចោល​បាល់​ទាត់​ទេ។

លី វ៉ាហេទ និងសុខ សោម៉ាវត្តី

“ខូចចិត្ត​អាជីព” ​ខ្សែ​ភាពយន្ត​ដំបូង​របស់​ លី វ៉ាហេទ ​បាន​ចាប់​ផ្ដើម​ថត​ជា​បណ្ដើរ​ៗ​ហើយ ដោយ​មាន​លេច​ធ្លាយ​រូបថត​ក្រៅ​ឆាក​មួយ​ចំនួន​ផង​ដែរ។ នេះ​ជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​កីឡាករ​បាល់ទាត់ ដែល​បាន​ក្លាយ​ខ្លួន​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាពយន្ត ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ វ៉ាហេទ ​ក៏​បាន​បញ្ជាក់​ថា​ខ្លួន​មិន​បោះ​បង់​អាជីព​បាល់ទាត់​ចោល​ដែរ បើ​ទោះ​ជា​លើ​វិថី​ជា​តារា​នេះ ជោគជ័យ​យ៉ាងណា​ក៏​ដោយ។

កីឡាករ​លេង​នៅ​ក្លឹប​បឹង​កេត​អង្គរ​ខាង​លើ​បាន​បញ្ជាក់​ខ្លួន​ចង់​ក្លាយ​ ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​ម្នាក់ ហើយ​ជួយ​ជម្រើស​ជាតិ​កម្ពុជា​បាន​ច្រើន​នៅ​ថ្ងៃ​អនាគត។ ​យ៉ាងណាមិញ ​កីឡាករ​រូប​នេះ​បន្ដ​ថា​បើ​ឱ្យ​ជ្រើសរើស​រូប​គេ​ពេញ​ចិត្ត​នឹង​យក​បាល់ទាត់ ​ ជាង​អាជីព​សម្ដែង ​ប៉ុន្តែ​បើ​ឱកាស​ផ្ដល់​ឱ្យ​ខ្លួន​ក៏​ចង់​ចាប់​យក​ទាំង​ពីរ​ផង​ដែរ។

វ៉ាហេទ បាន​ថត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ៗ តាំង​ពី​មិន​ទាន់​ល្បី​ឈ្មោះ​ក្នុង​វិស័យ​បាល់ទាត់​មក​ម្ល៉េះ ហើយ​ការ​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ រូបគេ​បាន​ជាប់​លើក​ទី​មួយ នៅ​ថ្ងៃ​ទី​២៣​ខែ​ឧសភា​ឆ្នាំ​២០១៦ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​ជាមួយ​​ទីម័រ​ខាង​កើត៕
Powered by Blogger.