Header Ads

Zlatan​ ​​& Pogba ​ជា​កីឡាករ​ EPL ​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​ Google

Zlatan Ibrahimovic ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​​បិសាច​ក្រហម​ Manchester United ​​​​ជា​កីឡាករ​ Premier League ​ដែល​មាន​គេ​ស្វែង​រក (Search) ​ច្រើន​បំផុត​លើ​ Google ប្រចាំឆ្នាំ​២០១៦នេះ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គេ​ Paul Pogba ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២។


Zlatan Ibrahimovic ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម Man Utd

បើ​តាម​ Google Trends ​ដែល​ទើប​ចេញ​​ទិន្នន័យ​​ចុង​​ក្រោយ ​កាល​​ពាក់​កណ្ដាល​ខែ​សីហា ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Zlatan ​​ជា​កីឡាករ​ដែល​មាន​គេ​ស្វែង​រក​ច្រើន​បំផុត​​លើ​ Google​ ដល់​ទៅ​៣៦​ប្រទេស ក្នុង​ចំណោម​១២០​ប្រទេស។

2
Paul Pogba ខ្សែបម្រើក្រុម Man Utd

រីឯ​ចំណាត់​ថ្នាក់​លេខ​២ បាន​លើ​​ខ្សែ​បម្រើ​ Pogba ដែល​ Man Utd ទើប​ទិញ​ពី​ Juventus ​តម្លៃ​បំបែក​កំណត់ត្រា​លើ​លោក​៨៩​លាន​ផោន។ កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ ​មាន​គេ​ស្វែង​រក​ច្រើន​បំផុត​បាន​​ចំនួន​២៩​ប្រទេស ខណៈ​ដែល​ Pedro ​​របស់​ Chelsea​ លេខ​៣ (៧​ប្រទេស), Jamie Vardy ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Leicester City ​លេខ​៤ (៥​ប្រទេស) និង​ Mesut Ozil ​របស់​កាំភ្លើង​ធំ Arsenal ​​​ស្ថិត​នៅ​លេខ​៥ (មាន​​គេ​ Search ច្រើន​បំផុត​៣​ប្រទេស)៕

0

3
Powered by Blogger.