Header Ads

ជម្រើស​ជាតិ​ សាក​ជើង​​យប់​នេះ​១​ប្រកួត​ទៀត​មុន​មក​ដល់​កម្ពុជា​ស្អែក​ម៉ោង១៣:០៥​នាទី

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​ជា​​មួយ​ក្រុម​ Geylang International FC ដែល​ជា​សមាជិក​លេង​ក្នុង​លីគ​កំពូល​របស់​ប្រទេស​សិង្ហបុរី​​នា​វេលា​ម៉ោង៧​ :០០​យប់​នេះ​ ​​​ចប់​ភារកិច្ច​នេះ​​​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ដំណើរ​​ពី​ប្រទេស​សិង្ហបុរី​​​ឆ្ពោះ​មក​​កម្ពុជាវិញ​​​គ្រោង​ដល់​​ អាកាសយានដ្ឋាន​​ភ្នំពេញ​​វេលា​ម៉ោង​១៣​:០៥​ថ្ងៃ​ស្អែក​​។


ក្រុម​ជម្រើស​ជាតិ​កម្ពុជា

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​មិត្ត​ភាព​ចំនួន​ពីរ​លើក​រួច​មក​ ហើយ​​​ក្នុង​​កំឡុង​​​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហបុរី​គឺ​ទី​១​យក​ឈ្នះ​ក្រុម ​ Albirex Niigata ២-១​ និង​​ជ័យ​ជម្នះ​ទី​២​យក​ឈ្នះ​ជម្រើស​ជាតិ​សិង្ហបុរី​១-០​។

​​​ចំណែក​ក្រុម Geylang International FC បច្ចុប្បន្ន​​កំពុង​ស្ថិត​នៅ​លេខ​៦​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​ប្រទេស​ សិង្ហបុរី។ ​ប្រកួត​ចុង​ក្រោយ​របស់​ក្លឹប​មួយ​នេះ​ចាញ់​ក្រុម​កំពុង​ឈរ​លេខ​​១​ក្នុង​ តារាង​លីគ​របស់​សិង្ហបុរី​ Albirex Niigata S ​ដោយ​លទ្ធផល១-០។

​សម្រាប់​ការ​វិល​ត្រឡប់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក ឆាំង ពិសិដ្ឋ​ អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នឹង​មក​ដល់​ទឹក​ដី​កំណើត​​តាម​ពេល​វា​កំណត់​ខាង​លើ​។ ប៉ុន្តែ​ក្រោយ​​​មក​ដល់​ទឹក​ដី​កំណើត​កីឡាករ​ទាំង​អស់​នៅ​តែ​ប្រមូល​ផ្ដុំ​ បន្ត​ការ​ហ្វឹកហាត់​ដដែល ​ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត​មិត្ត​ភាព​ជា​មួយ ហុង កុង ​​នា​ថ្ងៃ​ទី៦ និង​ ស្រី​លង្កា​ នា​ថ្ងៃ​ទី​៩ ខែ​តុលា ​ឆ្នាំ​២០១៦។

​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាក​ចេញ​ពី​​មាតុ​ភូមិ​កំណើត​ ឆ្ពោះ​ទៅ​ប្រទេស​សិង្ហបុរី​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​​តុលា ឆ្នាំ​២០១៦ ​កន្លង​ទៅ៕

អត្ថបទ​៖ ball855
Powered by Blogger.