កីឡាករហាត់នៅសិង្ហបុរី៥រូប ប្រាប់អារម្មណ៍មិនបានជួបជុំគ្រួសាររដូវភ្ជុំបិណ្
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាបានចេញដំណើរទៅប្រទេស
សិង្ហបុរីកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦
ដើម្បីធ្វើការហ្វឹកហាត់នៅទីនោះមួយរយៈ១០ថ្ងៃ។
ការចេញដំណើរនោះមានកីឡាករចំនួន២៦នាក់លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការលោក Lee Tae Hoon ជាគ្រូបង្វឹក និងគ្រូជំនួយផ្សេងទៀតដែលសរុបចំនួន៨រូប។ ក្នុងពេលកំពុងហ្វឹកហាត់នេះដែរកីឡាករទាំងអស់បានខកខានជួបជុំ គ្រួសារក្នុងឱកាសបុណ្យកាន់ភ្ជុំបិណ្ឌ។ ជាមួយគ្នានោះមានកីឡាករ៥រូបប្រាប់ពីអារម្មណ៍របស់ខ្លួន ដែលមិនបានជួបជុំក្រុមគ្រួសារនារដូវភ្ជុំបិណ្ឌ។
អ៊ុំ វិចិត្រ៖ អ្នកចាំទីរបស់ក្លឹបក្រសួងការពារជាតិរូបនេះបាននិយាយថា ៖«ឆ្នាំនេះប្រហែលជីដូនជីតាភ្លេចមុខបាត់ហើយ ព្រោះអត់ឃើញទៅលេងស្រុកកំណើត»។ វិចិត្រ បន្ថែមថា រដូវភ្ជុំកន្លងទៅរូបគេតែងទៅលេងស្រុកខាងឪពុកខេត្តកណ្ដាល ឬទៅខាងម្ដាយនាខេត្តតាកែវ។
នេន សុធារ័ត្ន៖ ខ្សែការពាររបស់ក្លឹបព្រះខ័នរាជរូបនេះបានឲ្យដឹងថា ឆ្នាំនេះពិតជាសោកស្ដាយមែន ដែលមិនបានជួបជុំគ្រួសារ ប៉ុន្តែទោះបីជាយ៉ាងណារូបគេមិនត្អូញត្អែរអ្វីទេ។ ផ្ទុយទៅវិញ រូបគេកាន់តែប្រឹងប្រែងហ្វឹកហាត់ថែមទៀត។
សឿយ វិសាល៖ ខ្សែការពាររបស់ជម្រើសជាតិកម្ពុជារូបនេះបាននិយាយថា ៖« ខ្ញុំចង់នៅជិតគ្រួសារ និងទៅវត្តជាមួយគ្រួសាររបស់ខ្ញុំណាស់បង។ ជាពិសេស ខ្ញុំមិនទាន់បានជូនអ្វីទៅអ្នកមានគុណខ្ញុំពេលបុណ្យភ្ជុំនេះ សោះ។ ជារៀងរាល់ឆ្នាំដោយសារតែមកបំពេញភារកិច្ច របស់ប្រទេសជាតិអារម្មណ៍ពេលនេះពិតជានឹកស្រុកណាស់»។
ណុប តុលា ៖ ខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិ និងក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះបានលើកឡើងថា ឆ្នាំនេះរូបគេមិនបានទៅស្រុកកំណើតនោះទេ ហើយក៏នឹកស្រុកខ្លាំងដែរ។ ជារៀងរាល់ឆ្នាំរូបគេតែងទៅស្រុកកំណើត និងទៅវត្តជាមួយក្រុមគ្រួសារ។
ខេក ខេមរិន្ទ ៖ ខ្សែការពាររបស់ក្លឹបក្រសួងការពារជាតិរូបនេះបានរៀបរាប់ថា អារម្មណ៍នឹកស្រុកតែងតែមាននារដូវបុណ្យទានម្ដងៗ ប៉ុន្តែឆ្នាំនេះទោះបីនឹកស្រុកយ៉ាងណាក៏ត្រូវបំពេញភារកិច្ច ជាមុនសិនដែរ។ រូបគេតែងទៅតាមបណ្ដាខេត្តដែលជាភូមិកំណើតរាល់ឆ្នាំក្នុងរដូវ បុណ្យភ្ជុំបិណ្ឌម្ដងៗ។

កីឡាករ អ៊ុំ វិចិត្រ

កីឡាករ នេន សុធារ័ត្ន
សឿយ វិសាល៖ ខ្សែការពាររបស់ជម្រើសជាតិកម្ពុជារូបនេះបាននិយាយថា ៖« ខ្ញុំចង់នៅជិតគ្រួសារ និងទៅវត្តជាមួយគ្រួសាររបស់ខ្ញុំណាស់បង។ ជាពិសេស ខ្ញុំមិនទាន់បានជូនអ្វីទៅអ្នកមានគុណខ្ញុំពេលបុណ្យភ្ជុំនេះ សោះ។ ជារៀងរាល់ឆ្នាំដោយសារតែមកបំពេញភារកិច្ច របស់ប្រទេសជាតិអារម្មណ៍ពេលនេះពិតជានឹកស្រុកណាស់»។
កីឡាករ សឿយ វិសាល
ណុប តុលា ៖ ខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិ និងក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះបានលើកឡើងថា ឆ្នាំនេះរូបគេមិនបានទៅស្រុកកំណើតនោះទេ ហើយក៏នឹកស្រុកខ្លាំងដែរ។ ជារៀងរាល់ឆ្នាំរូបគេតែងទៅស្រុកកំណើត និងទៅវត្តជាមួយក្រុមគ្រួសារ។
កីឡាករ ណុប តុលា
ខេក ខេមរិន្ទ ៖ ខ្សែការពាររបស់ក្លឹបក្រសួងការពារជាតិរូបនេះបានរៀបរាប់ថា អារម្មណ៍នឹកស្រុកតែងតែមាននារដូវបុណ្យទានម្ដងៗ ប៉ុន្តែឆ្នាំនេះទោះបីនឹកស្រុកយ៉ាងណាក៏ត្រូវបំពេញភារកិច្ច ជាមុនសិនដែរ។ រូបគេតែងទៅតាមបណ្ដាខេត្តដែលជាភូមិកំណើតរាល់ឆ្នាំក្នុងរដូវ បុណ្យភ្ជុំបិណ្ឌម្ដងៗ។
កីឡាករ ខេក ខេមរិន្ទ