Klopp ដាក់ Karius ចាំទីម្ដងទៀតសប្ដាហ៍នេះ ព្រោះប៉ះ Hull មិនសូវបានចាប់
Loris Karius នឹងលេងជាជម្រើសដំបូងរបស់ Liverpool
ម្ដងទៀតក្នុងការធ្វើដំណើរទៅផ្ទះ Swansea។
នេះបើតាមការបញ្ជាក់របស់ លោក Jurgen Klopp។
អ្នកចាំទីចំនូលថ្មីទើបលេងបាន១ប្រកួតប៉ុណ្ណោះឲ្យ Liverpool នៅ Premier Leagueដោយសារទើបជាពីរបួស ហើយ Klopp គ្រោងដាក់រូបគេលេងសារជាថ្មីនៅសប្ដាហ៍នេះ ក្រោមហេតុផលថាឲ្យរូបគេមានឱកាសលេងបានច្រើន។
“Karius អាចលេងម្ដងទៀតពេលប៉ះ Swansea ខ្ញុំបាននិយាយទៅអ្នកចាំទីរបស់យើងរួចហើយ។ គេមិនបានសង្គ្រោះបាល់៥០០ដងនោះទេកាលពីប្រកួតមុន គឺតែ២ ឬ៣ប៉ុណ្ណោះ។ អ្នកគួរតែដឹងថា កីឡាករអាចពង្រឹងសមត្ថភាពបានដរាបណា អាចលេងបានច្រើនប្រកួត។” Klopp ប្រាប់ដូច្នេះ។
កីឡាករវ័យ២៣ឆ្នាំ ត្រូវគេមើលឃើញថាមកជំនួសតំណែង Mignolet ជាអ្នកចាំទីដៃទីមួយនៅរដូវកាលនេះ តែមានបញ្ហាប្រអប់ដៃកាលប្រកួតមុនបើករដូវកាល។ យ៉ាងណាក៏ដោយ Karius លេងឲ្យ Liverpool បាន២ដងមកហើយ គឺប្រកួតយកឈ្នះ Hull ៥-១ នៅ Premier League និងឈ្នះ Derby ៣-០ នៅ League Cup៕
Klopp និង Loris Karius