Header Ads

U-19 កម្ពុជា ប៉ះ​​​​ U-19 មីយ៉ាន់ម៉ា​ ល្ងាច​​នេះ​ជា​ការ​ជួប​​​​គ្នា​​លើក​ដំបូង

ពាន​រង្វាន់​បាល់ទាត់ AFF U-19 Champiosnhip ​ត្រូវ​បាន​បង្កើត​ឡើង​​កាលពី​ឆ្នាំ​២០០២ បើ​គិត​តាំង​ពីរ​បង្កើត​ពាន​រង្វាន់​នេះ​មក​ដល់​បច្ចុប្បន្ន​ក្រុម​បាល់ទាត់ U-19​ ​កម្ពុជា​មិនទាន់​ធ្លាប់​ជួប U-19 មីយ៉ាន់ម៉ា​ក្នុង​​ពាន​រង្វាន់​នេះ​ម្ដង​ណា​ឡើយ។ ចុះ​​ការ​ប៉ះ​គ្នា​លើក​ទី​១ ម៉ោង៤:០០​​នា​ទី​ល្ងាច​នេះ​អ្នក​ណា​យក​បាន ៣​ពិន្ទុ?


U-19 កម្ពុជា

​កម្ពុជា​ធ្លាប់​ចូល​រួម​ពាន​​ប្រកួត​ពាន​រង្វាន់ AFF U-19 Championship ចំនួន ៦​លើក​រួច​មក​ហើយ​ សរុប​ទាំង​ឆ្នាំ​២០១៦ នេះ​ជា​លើក​ទី​៧​។ ​​​ការ​ប៉ះ U-19 មីយ៉ាន់ម៉ា​លើក​ទី​១ នេះ​ធ្វើ​ឡើង​នៅ​ទឹក​ដី​វៀតណាម ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ BTV ផង​ដែរ។  ​ចាប់ផ្ដើម​ឆ្នាំ​២០០២ កម្ពុជា និង​ថៃ​ចាប់​ដៃ​​គ្នា​​ធ្វើ​ម្ចាស់​ផ្ទះ​ពេល​នោះ​កម្ពុជា​ស្ថិត​នៅ​ពូល A​ ខណៈ​ ​មីយ៉ាន់ម៉ា ស្ថិត​នៅ​ពូល B។ ​រហូត​ដល់​ឆ្នាំ​២០០៧ កម្ពុជា​ចូល​រួម​ម្ដង​ទៀត​ ដែល​ពេល​នោះ​​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​នៅ​​ប្រទេស​វៀតណាម ហើយ​កម្ពុជា​ស្ថិត​នៅ​ពូល​ A ​ស្រប​ពេល​មីយ៉ាន់ម៉ា ស្ថិត​នៅ​ពូល B។

ឆ្នាំ​២០០៩ យុវជន​ U-19 កម្ពុជា​ចូល​រួម​ម្ដង​ទៀត​ពេល​នោះ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​នៅ​​ប្រទេស​ វៀតណាម ហើយ​កម្ពុជា​ស្ថិត​ពូល A ខណៈ​មីយ៉ាន់ម៉ា​​នៅ​ពូល B។ ​ឆ្នាំ​២០១១ ​កម្ពុជា​​​ស្ថិត​នៅពូល A ​ខណៈ​មីយ៉ាន់ម៉ា​នៅ​ពូល B ក្នុង​ពេល​នោះ​ធ្វើ​ឡើង​នៅ​ទឹក​ដី​របស់​មីយ៉ាន់ម៉ា។

​​ការ​ចូល​រួម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៣ នៅ​តែ​មិន​ស្ថិត​នៅ​ពូល​ជាមួយ​មីយ៉ាន់ម៉ា​ដដែល ​​ពោល​គឺ​​ពេល​នោះ​ U-19 កម្ពុជា​ស្ថិត​នៅពូល A ​ខណៈ​មីយ៉ាន់ម៉ា​ស្ថិត​នៅ​ពូល B។ ឆ្នាំ​២០១៥ ​ដែល​ធ្វើ​ឡើង​នៅ​​ប្រទេស​ឡាវ​​ពេល​នោះ​កម្ពុជា​ស្ថិត​នៅ​ពូល​ផ្សេង​ពី​ មីយ៉ាន់ម៉ា​ដដែល។ កម្ពុជា​មិន​ធ្លាប់​ឡើង​ទៅ​វគ្គ​ ៤​ក្រុម​ចុង​ក្រោយ​ឡើយ​តាំង​ពី​​បង្កើត​ពាន​រង្វាន់​នេះ​មក​ដល់​ បច្ចុប្បន្ន៕

1408718869-u19-myanma
U-19 មីយ៉ាន់ម៉ា (​រូប​ថត​ us.24h.com.vn)
Powered by Blogger.