UEFA ប្រកាសឈ្មោះកីឡដ្ឋាន សម្រាប់លេងផ្ដាច់ព្រ័ត្រ UCL ឆ្នាំ២០១៨
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)
បានប្រកាសសម្រេចជ្រើសរើសយកកីឡដ្ឋាន Olympic National Sports
Complex ដែលស្ថិតនៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន
សម្រាប់ប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់កំពូលអឺរ៉ុប UEFA Champions
League ឆ្នាំ២០១៨។
Olympic National Sports Complex អាចផ្ទុកអ្នកទស្សនាបានជាង៧០០០០នាក់។ កន្លងមក កីឡដ្ឋាននេះមិនដែលរៀបចំប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់កំពូល អឺរ៉ុបដូចនេះទេ ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិវិញ កីឡដ្ឋាននេះធ្លាប់រៀបចំប្រកួតផ្ដាច់ព្រ័ត្រ Euro 2012 កាលអេស្ប៉ាញ ឈ្នះអ៊ីតាលី ៤-០។
ដោយឡែកការប្រកួតផ្ដាច់ព្រ័ត្រពាន UEFA Super Cup ឆ្នាំ២០១៨ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Lillekula ទីក្រុង Tallinn ប្រទេសអេស្តូនី ប៉ុន្តែផ្ដាច់ព្រ័ត្រ UEFA Europa League ឆ្នាំ២០១៨ UEFA មិនទាន់ប្រកាសនៅឡើយទេ។
រីឯប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះ (ឆ្នាំ២០១៧) នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Principality ទីក្រុង Cardiff ប្រទេសវែល៕
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun
កីឡដ្ឋាន Olympic National Sports Complex

Cristiano Ronaldo ឈ្នះពាន UCL ជាមួយ Real Madrid រដូវកាលមុន