Header Ads

អ៊ុំ​ សេរីរ័ត្ន​ ៖«បារម្ភ​ជាង​គេ​គឺ​​​ឡាវ​សម្រាប់​វគ្គជម្រុះ​ AFF​ Suzuki Cup»

អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ អ៊ុំ​ សេរីរ័ត្ន​ បារម្ភ​ជាង​គេ​បំផុត​នោះ​គឺ​​ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ឡាវ​ក្នុង​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup​ ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១៥​ តុលា​ ខាង​មុខនេះ ។​


កីឡាករ អ៊ុំ សេរីរ័ត្ន

អ្នក​ចាំ​ទី​ដៃ​ស្អិត​របស់​ជម្រើស​ជាតិ​កម្ពុជា​ អ៊ុំ​ សេរីរ័ត្ន​ បាន​ឲ្យ​ Sabay​ ដឹង​ថា​ក្នុង​ចំណោម​៣ប្រទេស​ដែល​នឹង​មក​ប្រកួត​ជម្រុះ​ពាន់​រង្វាន់​ AFF Suzuki cup​ នៅ​ពេល​ខាង​មុខ​នោះ​មាន​ការ​ព្រួយ​បារម្ភ​ជាង​គេគឺ​ការ​ប៉ះ​គ្នា​ជា​មួយ​ជម្រើស​ជាតិ​ឡាវ ​ដែល​ជា​ក្រុម​ខ្លាំង​មួយ។​

ការ​ប្រកួត​ដំបូង​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ទឹក​ចិត្ត​កីឡាករ ​ប្រសិន​បើ​ឈ្នះ​នៅ​ក្នុង​ណាត​ដំបូង​នោះ​កីឡាករ​ទាំង​រឹត​តែ​មាន​កម្លាំង​ចិត្ត​ខ្លាំង​ហើយ​នៅ​ប្រកួត​បន្ទាប់​នឹង​ធ្វើ​រឹត​តែ​បាន​ល្អ។​ កីឡាករ​វ័យ​ក្មេង​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ​ក្រុម​ជម្រើស​ជាតិ​​ឡាវ​មាន​កម្រិត​លេង​ល្អ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ប្រ៊ុយណេ​ និង​ ប្រទេស​ទីម័រខាងកើត ដូច្នេះ​​​វាពិបានសម្រាប់ក្រុមជម្រើសជតិកម្ពុជា ប៉ុន្តែ​កម្ពុជា​ត្រូវ​តែ​ជម្នះ​ការ​លំបាក​នេះ​ទើប​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ។​

cambodian-vs-sri-lanka-10
ក្រុមជម្រើសជាតិកម្ពុជា

អ៊ុំ​ សេរីរ័ត្ន​ ជា​អ្នក​ចាំ​ទី​ដៃ​ទី១​របស់​ក្រសួង​ការពារ​ជាតិ​ដែល​បាន​ជួយ​ឲ្យ​ក្រុម​​របស់​ខ្លួន​​ឈ្នះ​ពាន​រង្វាន់​ Hun Sen cup និង​ជួយ​ក្រុម​បាន​ចំណាត់​ថ្នាក់​លេង​២​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ២០១៦​នេះ។​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup​​ ដែល​​នៅ​ថ្ងៃ​ទី១៥​ ខែ​តុលា​ ជួប​ឡាវ ​តែ​ម្តង។​ ប្រទេស​ដែល​ចូល​រួម​មាន​កម្ពុជា​ម្ចាស់​ផ្ទះ​ ប្រទេស​ឡាវ​ ប្រទេស​ប្រ៊ុយណេ​ និង​ប្រទេស​ ទីម័រខាងកើត ៕​

cambodia-vs-loa-1  
ក្រុម​ជម្រើស​ជាតិ​ឡាវ

អត្ថបទ៖​ ball855
Powered by Blogger.