ក្រុមកម្ពុជាត្រឡប់មកស្រុកវិញល្ងាចនេះប្រកបដោយមោទនភាព
គណៈប្រតិភូ
និងក្រុមកីឡាកម្ពុជានឹងត្រឡប់មកដល់ស្រុកកំណើតវិញល្ងាចនេះ
បន្ទាប់ពីបានចូលរួមរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ទ្វីបអាស៊ីនៅប្រទេសវៀតណាមប្រកបដោយមោទនភាពគឺឈ្នះមេដាយបានចំនួន២១គ្រឿង។
លោក លន់ សាមឌី មន្ត្រីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ថា ក្រុមកីឡាកម្ពុជា និងថ្នាក់ដឹកនាំនឹងមកដល់ប្រលានយន្តហោះភ្នំពេញអន្តរជាតិវេលាម៉ោង៥ល្ងាចនេះតាមជើងហោះហើរ VN 920។
ក្រុមកីឡាកម្ពុជាដែលបានឃ្លាតឆ្ងាយពីស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យតាមរយៈការឈ្នះបានមេដាយចំនួន២១គ្រឿងក្នុងនោះ មេដាយមាស៦ មេដាយប្រាក់៦ និងមេដាយសំរឹទ្ធ៩ដែលធ្វើឲ្យកម្ពុជាស្ថិតនៅលេខរៀងទី៦ក្នុងចំណោមប្រទេសទាំងអស់ដែលបានចូលរួមប្រកួតកម្រិតទ្វីបអាស៊ីនេះ។
នេះជាសមិទ្ធផលដ៏វិសេសវិសាលបំផុតសម្រាប់វិស័យកីឡាកម្ពុជាដែលធ្វើឲ្យបណ្តាលប្រទេសនៅទ្វីបអាស៊ីមានការភ្ញាក់ផ្អើល។ នៅចាំបានថា កាលពីឆ្នាំ២០១៤ ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ទ្វីបអាស៊ីនេះ កម្ពុជាឈ្នះបានមេដាយសំរឹទ្ធតតែ១គត់៕
អត្ថបទ៖ ជាន ចាន់រ៉ា
បង្ហូតទង់ជាតិកម្ពុជាពេលឈ្នះមេដាយមាស (រូបថត៖ Cambodia Vovinam Team)

តារាងចំណាត់ថ្នាក់មេដាយ
អត្ថបទ៖ ជាន ចាន់រ៉ា