ខ្សែបម្រើ ច្រឹង ពលរដ្ឋ ៖«៤៥នាទីវគ្គដំបូង ក្រុមកម្ពុជាអត់មានទំនុកចិត្តក្នុងការលេង»
ខ្សែបម្រើកណ្តាលជម្រើសជាតិកម្ពុជា ច្រឹង
ពលរដ្ឋបានប្រាប់ថា ការប្រកួតក្នុងវគ្គទី១
ក្រុមទាំងមូលហាក់មិនមានទំនុកចិត្តបណ្ដើរបាល់ទៅមុខបានល្អឡើយ
ដោយសារក្រុមជម្រើសកោះហុងកុងបិទជាប់តែម្ដង
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិដែលកម្ពុជាចាញ់ហុងកុង០-២
កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ។
ច្រឹង ពលរដ្ឋ បានឲ្យដឹងថា នៅវគ្គដំបូងកីឡាករកម្ពុជាហាក់មានការជ្រួលច្របល់ ធ្វេសប្រហែសបន្តិចនៅតំបន់ខ្សែការពារ។ ជាហេតុធ្វើឲ្យក្រុមកម្ពុជារបូតគ្រាប់បាល់ដល់ទៅ២គ្រាប់នៅវគ្គទី១នេះ។ ក្រុមកម្ពុជាទើបចាប់លេងបានល្អវិញក្នុងវគ្គទី២នេះ ប៉ុន្តែគួរឲ្យសោកស្ដាយការព្យាយាមរកគ្រាប់បាល់មិនបានសម្រេចរហូតចប់ការប្រកួត៩០នាទី។
កីឡាកររូបនេះលើកឡើងទៀតថា ក្រុមជម្រើសកោះហុងកុងលេងយល់ចិត្តគ្នាណាស់ទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ។ សម្រាប់ការប្រកួតនេះកម្ពុជាទទួលបានបទពិសោធន៍ជាច្រើនខ្សែបម្រើរូបនេះសង្ឃឹមថា នឹងធ្វើបានល្អជាងនេះនៅប្រកួតមិត្តភាពជាមួយប្រទេសស្រីលង្កាថ្ងៃទី៩ខាងមុននេះ។
ច្រឹង ពលរដ្ឋ ជាកីឡាករមកពីក្លឹបក្រសួងការពារជាតិដែលបានបង្ហាញក្នុងជម្រើស១១នាក់ដំបូងរបស់លោកគ្រូ Lee Tae Hoon។ ខ្សែបម្រើឆ្នើមម្នាក់នេះជួយឲ្យក្រុមក្រសួងការពារជាតិឈ្នះពានរង្វាន់ Hun Sen cup និងជួយក្រុមឲ្យបានលេខ២នៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៦ នេះផងដែរ៕
អត្ថបទ៖Ball855
ក្រុមកីឡាករជម្រើសជាតិកម្ពុជា

កីឡាករ ច្រឹង ពលរដ្ឋ