Ronaldinho ​បង្ហើប​ប្រាប់​រឿង​មួយ ​ដែល​ខ្លួន​សោក​ស្ដាយ​បំផុត​ក្នុង​អាជីព

Ronaldinho ​វីរបុរស​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​បង្ហើប​ប្រាប់​ថា ​​រឿង​មួយ​ដែល​ខ្លួន​សោកស្ដាយ​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​គឺ មិន​បាន​លេង​ជាមួយ​ Lionel Messi ​ឲ្យ​បាន​ច្រើន​ឆ្នាំ។


Ronaldinho ​វីរបុរស​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​

ម្ចាស់​ពាន​រង្វាន់​ Ballon d’Or ​៥​សម័យ​កាល​ ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្រុម​ Barca ​បាន​តែ​​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ ​នៅ​ពេល Ronaldinho ​ចាក​ចេញ​ពី​ Camp Nou ​នៅ​ឆ្នាំ​២០០៨ ខណៈ​ដែល​​អតីត​​ Super Star ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​ប្រាប់​​ Messi ​ឲ្យ​ពាក់​លេខ​១០​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ ជំនួស​តំណែង​ខ្លួន។

2
Ronaldinho (ឆ្វេង) និង​ Messi កាលនៅក្រុម Barca ជាមួយគ្នា

“តាម​ពិត​ខ្ញុំ​ចង់​លេង​ជាមួយ​ Messi ​ឲ្យ​បាន​ច្រើន។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ…​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ដែល​បាន​ជួយ​គាត់​​នៅ​ពេល​គាត់​ចាប់​ផ្ដើម​អាជីព ហើយ​​​រូប​ខ្ញុំ​ជា​អ្នក​ជួយ​បញ្ជូន​បាល់​ឲ្យ​គាត់​ស៊ុត។ ​​ពេល​ឃើញ​គាត់​ក្លាយ​ជា​កីឡាករ​ដ៏​អស្ចារ្យ…​វា​ពិត​ជា​អស្ចារ្យ​ បើ​បាន​លេង​ជាមួយ​គាត់​​​យូរ ប៉ុន្តែ​​ពេល​វេលា​របស់​ខ្ញុំ​ជាមួយ​ Barca ​នា​ពេល​នោះ​ វា​ឈាន​ដល់​ទី​បញ្ចប់ ហើយ​វា​ជា​ពេល​ដែល​ខ្ញុំ​​​ត្រូវ​ចាក​ចេញ​ទៅ​ក្លឹប​ថ្មី និង​​រក​គោលដៅ​ថ្មី”។ Ronaldinho ​ប្រាប់​ដល់​ Gulf News។

1

Messi ​​ចូល​លេង​ឲ្យ​ឈុត​ធំ​ក្រុម​ Barca នៅ​ឆ្នាំ​​២០០៤ ​​ហើយ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​​បាន​លេង​ជាមួយ​ Ronaldinho ​តែ​​៤​រដូវ​កាល​ប៉ុណ្ណោះ ​មុន​ពេល​កីឡាករ​ប្រេស៊ីល​ ចាក​ចេញ​ទៅ​​ក្លឹប​អ៊ីតាលី​ AC Milan៕

​ប្រែ​សម្រួល៖ ball855
ប្រភព៖ Goal