Ronaldinho បង្ហើបប្រាប់រឿងមួយ ដែលខ្លួនសោកស្ដាយបំផុតក្នុងអាជីព
Ronaldinho វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល បានបង្ហើបប្រាប់ថា
រឿងមួយដែលខ្លួនសោកស្ដាយបំផុតក្នុងអាជីពជាកីឡាករបាល់ទាត់គឺ
មិនបានលេងជាមួយ Lionel Messi ឲ្យបានច្រើនឆ្នាំ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល ចាប់ផ្ដើមអាជីពជាមួយក្រុម Barca បានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ នៅពេល Ronaldinho ចាកចេញពី Camp Nou នៅឆ្នាំ២០០៨ ខណៈដែលអតីត Super Star ជម្រើសជាតិប្រេស៊ីល បានប្រាប់ Messi ឲ្យពាក់លេខ១០នៅក្រុមអ្នកមានបុណ្យ ជំនួសតំណែងខ្លួន។
“តាមពិតខ្ញុំចង់លេងជាមួយ Messi ឲ្យបានច្រើន។ គាត់ជាកីឡាករដ៏អស្ចារ្យ…ខ្ញុំសប្បាយចិត្តណាស់ ដែលបានជួយគាត់នៅពេលគាត់ចាប់ផ្ដើមអាជីព ហើយរូបខ្ញុំជាអ្នកជួយបញ្ជូនបាល់ឲ្យគាត់ស៊ុត។ ពេលឃើញគាត់ក្លាយជាកីឡាករដ៏អស្ចារ្យ…វាពិតជាអស្ចារ្យ បើបានលេងជាមួយគាត់យូរ ប៉ុន្តែពេលវេលារបស់ខ្ញុំជាមួយ Barca នាពេលនោះ វាឈានដល់ទីបញ្ចប់ ហើយវាជាពេលដែលខ្ញុំត្រូវចាកចេញទៅក្លឹបថ្មី និងរកគោលដៅថ្មី”។ Ronaldinho ប្រាប់ដល់ Gulf News។
Messi ចូលលេងឲ្យឈុតធំក្រុម Barca នៅឆ្នាំ២០០៤ ហើយកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះបានលេងជាមួយ Ronaldinho តែ៤រដូវកាលប៉ុណ្ណោះ មុនពេលកីឡាករប្រេស៊ីល ចាកចេញទៅក្លឹបអ៊ីតាលី AC Milan៕
ប្រែសម្រួល៖ ball855
ប្រភព៖ Goal
Ronaldinho វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល ចាប់ផ្ដើមអាជីពជាមួយក្រុម Barca បានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ នៅពេល Ronaldinho ចាកចេញពី Camp Nou នៅឆ្នាំ២០០៨ ខណៈដែលអតីត Super Star ជម្រើសជាតិប្រេស៊ីល បានប្រាប់ Messi ឲ្យពាក់លេខ១០នៅក្រុមអ្នកមានបុណ្យ ជំនួសតំណែងខ្លួន។
Ronaldinho (ឆ្វេង) និង Messi កាលនៅក្រុម Barca ជាមួយគ្នា