ជម្រុះ World Cup អាស៊ី៖ ថៃបន្តចាញ់៣ប្រកួតជាប់គ្នា តែកូរ៉េនិងជប៉ុនឈ្នះ
ក្រុមជម្រើសជាតិថៃ
បានចាញ់ក្រុមម្ចាស់ផ្ទះអារ៉ាប់រួម ៣-១ ក្នុងការប្រកួតជម្រុះ
World Cup 2018 យប់មិញ ដែលធ្វើឲ្យក្ដីសង្ឃឹមចង់ឡើងលេង World Cup
របស់គេកាន់តែឃ្លាតឆ្ងាយ ប៉ុន្តែក្រុមខ្លាំងអាស៊ីជប៉ុន
និងកូរ៉េខាងត្បូងសុទ្ធតែឈ្នះបាន៣ពិន្ទុ។
នេះជាការបរាជ័យលើកទី៣ជាប់ៗគ្នារបស់ថៃ បន្ទាប់ពីប្រកួតមុនៗចាញ់អារ៉ាប៊ីសាអ៊ូឌីត ១-០ និងចាញ់ជប៉ុន ២-០ ក្នុងការប្រកួតសន្សំពិន្ទុជុំទី៣ ក្នុងពូល B។ ប្រកួតបន្ទាប់ ថៃនឹងត្រូវធ្វើដំណើរទៅប៉ះអ៊ីរ៉ាក់ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។
រីឯជប៉ុនយប់មិញ បានយកឈ្នះអ៊ីរ៉ាក់ ២-១ ដែលស៊ុតដោយ Genki Haraguchi នាទី២៥ តែត្រូវ Saad Natiq Naji ជួយឲ្យអ៊ីរ៉ាក់តាមស្មើ ១-១ វិញនាទី៦០ មុនពេល Hotaru Yamaguchi រកគ្រាប់ជ័យជម្នះឲ្យជប៉ុននៅនាទី៩០។
ដោយឡែកសម្រាប់ការប្រកួតក្នុងពូល A កូរ៉េខាងត្បូង បានយកឈ្នះកាតា ទាំងប្រផុតប្រផើយ ៣-២។ ២គ្រាប់របស់កាតា រកបានដោយ Hassan Al Haidos នាទី១៧ (ពិន័យ១១ម៉ែត្រ), Sebastian Soria នាទី៤៥ ខណៈដែល៣គ្រាប់របស់កូរ៉េរកបានដោយ Ki Sung-yueng របស់ក្រុម Swansea City នាទី១១, ខ្សែប្រយុទ្ធ Ji Dong-won របស់ក្រុម Augsburg នាទី៥៦ និងខ្សែបម្រើប្រយុទ្ធឆ្នើម Heung-Min Son របស់ក្រុម Tottenham Hotspur ស៊ុតគ្រាប់ជ័យជម្នះឲ្យកូរ៉េនៅនាទី៥៨៕
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AFC