តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីម្សិលមិញថា ទីលានហែលទឹកនេះគឺកម្រិតស្តង់ដារអន្តរជាតិ និងបំពាក់ដោយសម្ភារៈទំនើបទាន់សម័យបំផុត។ ទីលានហែលទឹកនេះមានទីលានប្រកួតហែល១ មានទីលានសម្រាប់លោតមួយ និងមានទីលានសម្រាប់កម្តៅសាច់ដុំមួយ។ ទីលានហែលទឹកនេះអាចដាក់អ្នកទស្សនាបានប្រមាណ៣ពាន់នាក់៕
ខាងក្រោមជាទិដ្ឋភាពដ៏អស្ចារ្យនៃទីលានហែលទឹកថ្មីនេះ!
អត្ថបទ៖ ជាន ចាន់រ៉ា