ឃើញហើយ ពិតជាមិនសរសើរមិនបាន ទីលានហែលទឹកដ៏ប្រណីតត្រៀមស៊ីហ្គេម
ការកសាងដំណាក់ទី១នៃពហុកីឡដ្ឋានជាតិមរតកតេជោបានរួចរាល់ហើយក្នុងនោះមានទីលានហែលទឹក
ទីលានកីឡាបាល់បោះ ទីលានកីឡាបាល់ទះ សង្វៀនប្រដាល់
និងទីលានកីឡាក្នុងសាលមួយចំនួនទៀត។
ដំណាក់កាលទី១នេះនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៤
ខែមេសានេះហើយក្រោមអធិបតីភាពសម្តេចតេជោ សម្តេច ហ៊ុន សែន។
តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីម្សិលមិញថា ទីលានហែលទឹកនេះគឺកម្រិតស្តង់ដារអន្តរជាតិ និងបំពាក់ដោយសម្ភារៈទំនើបទាន់សម័យបំផុត។ ទីលានហែលទឹកនេះមានទីលានប្រកួតហែល១ មានទីលានសម្រាប់លោតមួយ និងមានទីលានសម្រាប់កម្តៅសាច់ដុំមួយ។ ទីលានហែលទឹកនេះអាចដាក់អ្នកទស្សនាបានប្រមាណ៣ពាន់នាក់៕
ខាងក្រោមជាទិដ្ឋភាពដ៏អស្ចារ្យនៃទីលានហែលទឹកថ្មីនេះ!
អត្ថបទ៖ ជាន ចាន់រ៉ា