Header Ads

Atletico ​ប៉ះ​ Bayern ទាយ​ថា​ក្រុម​ណា​ឈ្នះ​យប់​នេះ?

ក្រុម ​​ Atletico Madrid ​​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Vicente Calderon ​ស្វាគមន៍​​ក្រុម​​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich ក្នុង​​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​​ពិន្ទុ​ពូល​ D ​​នា​វេលា​ម៉ោង​០១:៤៥​​នាទី​យប់​នេះ។


Bayern ​បើក​ឆាក​រដូវ​កាល​ថ្មី​​នៅ​ Bundesliga ​៥​ប្រកួត ឈ្នះ​ទាំង​៥ កំពុង​ឈរ​កំពូល​តារាង ខណៈ​ដែល Atletico ​​៦​ប្រកួត​​រដូវ​កាល​ថ្មី​នៅ​​ La Liga ​​​ឈ្នះ​៣ ស្មើ​៣ កំពុង​ឈរ​​លេខ​៣។ រីឯ​ការ​ប្រកួត​បើក​ឆាក​ UEFA Champions League ​កន្លង​ទៅ​ Bayern បំបាក់​ FC Rostov ​៥-០ ខណៈ​ដែល​ Atletico យក​ឈ្នះ​​ក្រុម​ហូឡង់​ PSV Eindhoven ​ទាំង​យ៉ាប់យ៉ឺន​ ដោយ​លទ្ធផល​ ១-០។ ដូច្នេះ​ចាំ​មើល​ថា ​ក្រុម​ទាំង​២​​ តើ​ក្រុម​ណា​អាច​រក​បាន​៣​ពិន្ទុ​យប់​នេះ?

ជើង​កីឡាករ៖

6
សកម្មភាពក្រុម​ Atletico ហ្វឹកហាត់

ម្ចាស់​ផ្ទះ Atletico ​នឹង​អវត្តមាន​កីឡាករ​ជា​ច្រើន​ដូច​ជា Moyà (របួស​ជង្គង់), Giménez (ក្រលៀន), Augusto (ជង្គង់) និង​ Cerci (របួស​ជង្គង់) ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ Fernando Torres អាច​នឹង​ជាប់​ជម្រើស​ដំបូង​យប់​នេះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​លោក​ Diego Simeone ​អាច​មាន៖ Oblak; Juanfran, Savić, Godín, Filipe Luís; Koke, Ñíguez, Gabi, Carrasco; Griezmann, Torres។

7
សកម្មភាពក្រុម Bayern ហ្វឹកហាត់

រីឯ​ក្រុម​ភ្ញៀវ​ Bayern ​​នឹង​អវត្តមាន​ខ្សែ​បម្រើ​ឆ្នើម​ Douglas Costa ​(របួស​សរសៃពួរ) និង​ Badstuber ​(មិន​ទាន់​ Fit)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​លោក​ Carlo Ancelotti ​អាច​មាន៖ Neuer; Lahm, Boateng, Martínez, Alaba; Vidal, Alonso, Thiago; Müller, Ribéry, Lewandowski។

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

8

– Atletico ​និង​ Bayern ​ធ្លាប់​ប៉ះ​គ្នា​៤​ដង​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​អឺរ៉ុប​ ប៉ុន្តែ​​ពួកគេ​ជួប​គ្នា​រដូវ​កាល​មុន​នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ខណៈ​ដែល​ពេល​នោះ​ Bayern យក​ឈ្នះ​ ២-១ នៅ​អាល្លឺម៉ង់ តែ Atletico ឈ្នះ​ ១-០ នៅ​អេស្ប៉ាញ​ ហើយ​ Atletico ឡើង​ផ្ដាច់ព្រ័ត្រ។ ​
– Atletico ​ចាញ់​តែ​២​ដង​ប៉ុណ្ណោះ ​១៩​ប្រកួត​ចុង​ក្រោយ​​ UEFA Champions League ​​វគ្គ​ចែក​ពូល (ឈ្នះ​១៤ ​ស្មើ៣)។
– Atletico ​ចាញ់​តែ​១​ដង​គត់​ ​ក្នុង​១៧​ប្រកួត​ UEFA Champions League ​ចុង​ក្រោយ​ក្នុង​ដី​ខ្លួន​ឯង​ (ឈ្នះ​១៣ ស្មើ​៣)។
– Bayern ឈ្នះ​​១៩​ប្រកួត ក្នុង​​២៣​ប្រកួត​ UEFA Champions League ចុង​ក្រោយ​វគ្គ​ចែក​ពូល (ស្មើ​១ ចាញ់​៣) និង​បិទ​ Clean Sheet បាន​១៣​ប្រកួត។
– Antoine Griezmann ​ស៊ុត​ឲ្យ​ Atletico ​៤​​គ្រាប់​ ក្នុង​៥​ប្រកួត​​ចុង​ក្រោយ​ UEFA Champions League ក្នុង​ទឹក​ដី​ខ្លួន​ឯង។
– Thomas Muller ​ស៊ុត​១៦​គ្រាប់​​ឲ្យ​ Bayern​ ក្នុង​១៩​ប្រកួត​ចុង​ក្រោយ​​ ​ដែល​រូប​​គេ​បាន​ជាប់​ជម្រើស​ដំបូង​ UEFA Champions League។

ព្យាករ​គូ​នេះ​គឺ៖ Atletico Madrid ២-១ Bayern Munich , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា?

* គូ​ប្រកួត​ UEFA Champions League ទាំង​អស់​យប់​នេះ​គឺ៖

9

Powered by Blogger.