Ter Stegen សំឡឹងការបន្តកុងត្រាបន្ថែមជាមួយ Barcelona
Marc-Andre ter Stegen
កំពុងសំឡឹងការបន្តកុងត្រាថ្មីបន្ថែមទៀតជាមួយ FC Barcelona
ក្រោយពេលរូបគេក្លាយជាជម្រើសទីមួយរបស់ក្រុម។
អ្នកចាំទីវ័យ២៤ឆ្នាំបានមកកាន់ទឹកដី Nou Camp ពី Borussia Monchengladbach កាលពីឆ្នាំ ២០១៤ ប៉ុន្តែចំណាយពេល ២ឆ្នាំលេងជាកីឡាករបម្រុងដោយសារជម្រើសដំបូងត្រូវកាន់កាប់ដោយ Claudio Bravo។ ក្រោយពេល Bravo ចាកចេញទៅ Manchester City នៅអង់គ្លេសStegen ពេលនេះ ចង់បន្តកុងត្រាបន្ថែមជាមួយ Barca។
កុងត្រាចាស់របស់កីឡាករសញ្ជាតិអាល្លឺម៉ង់ អស់សុពលភាពនៅឆ្នាំ២០១៩ តែរូបគេចង់ដើរតាមគន្លង Sergio Busquets និង Neymar ដែលសុទ្ធតែបន្ដកុងត្រាបន្ថែមបើទោះជាកុងត្រាចាស់នៅសល់ក៏ដោយ។ Ter Stegen នឹងត្រូវប្រឈមមុខជាមួយក្លឹបចាស់ Monchengladbach យប់នេះក្នុងការប្រកួត Champions League វគ្គជម្រុះតាមពូល៕
ប្រែសម្រួល៖ ball855
ប្រភព៖ Goal
Andre ter Stegen